សៀង សុខ ហាមឃាត់មិនអោយ គឹម សុខ ចាកចេញពីប្រទេសកម្ពុជាបណ្តោះអាសន្ន

ភ្នំពេញ ៖ លោក គឹម សុខ ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ ចេញដីកាបង្គាប់ ហាមឃាត់មិនអោយ ចាកចេញពីប្រទេសកម្ពុជា។
ដីកានេះត្រូវបានចេញពេលរសៀល បន្ទាប់ពីលោកមេធាវី គី តិច តំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាក្យបណ្តឹងចូលតុលាការ ពេលព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ គឺក្នុងថ្ងៃតែមួយ។

តាមដីកានេះ លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងក្រុងភ្នំពេញ បានលើកឡើងថា ជនសង្ស័យ គឹម សុខ មិនអនុញ្ញាតិអោយចេញពីប្រទេសកម្ពុជា ជាបណ្តោះអាសន្ន។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com