នាទីកំណាព្យ ៖ 《ចាប់ដៃសន្មតកសាងជាតិ》

​កំពង់ស្ពឺ  ៖ បញ្ហទំនាស់នៃអ្នកនយោបាយ ក្នុងអំឡុងប៉ុន្មានឆ្នាំចុងក្រោយនេះ ហាក់មានភាពរីកចម្រើន និងមានភាពវិវត្តន៍គួឲ្យកត់សំគាល់។ បញ្ហានេះនៅមិនទាន់មានច្រកណាមួយ ដើម្បីទម្លាយវាបាននៅឡើយ។

តាមលិខិតមិត្តអ្នកអានបានស្នើអោយមានការចាប់ដៃគ្នានៃអ្នកនយោបាយទាំងអស់ រួមគ្នាដើម្បីជាតិ និងប្រជាជាតិតែមួយ។

ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ០១៧ នេះមិត្តអ្នកអានយើងមានកំណាព្យមួយចែកជូនដូចខាងក្រោម៖

១.ប្រទេសយើងមានសន្តិភាព ខ្មែរត្រូវរៀងរាបទៀបអភិវឌ្ឍន៍ កុំឈ្លោះគ្នាគ្មានអ្វីទៀងទាត់ ចាប់ដៃសន្មតកសាងជាតិ។

២.បើជាតិថ្កុំថ្កើងយើងនឹងខ្លាំង ប្រយុទ្ធតតាំងច្បាំងយកជ័យ សេដ្ឋកិច្ចលូតលាស់ច្បាស់សេរី ប្រជាប្រុសស្រីលៃរស់ស្រួល។

៣.ស្រុកយើងឥឡូវពុំសូវជា អ្នកក្រវេទនា អ្នកមានសុខ សំបូរស្តុកស្តម្ភ សមស្រណុក អ្នកក្រកើតទុក្ខឥតស្រាកស្រាន។

៤.ចូរខ្មែររួបរួម ខ្មែរនឹងឈ្នះ លើកស្ទួយដល់រាស្រ្ត គ្រប់អាត្មា បង្កើតរបរជំនួញផ្សារ កសិឧស្សាហកម្មផង។ 

៥.កំណាព្យចារចែងថ្លែងវាចារ សន្មតសុំលាគ្រានេះហោង ខុសត្រូវម្តេចម្តាមេត្តាផង អាសូរខ្ញុំម្តង ស្មេរកំសត់។

ដោយ ៖ ស្មេរកំសត់

អត្ថបទដែលជាប់ទាក់ទង