ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បដិសេធលើព័ត៌មានបំភ្លៃ ពាក់ព័ន្ធនឹងការផ្តល់ប្រាក់ឧបត្ថម្ភដល់ក្រុមគ្រួសារយោធិន

ភ្នំពេញ ៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្តីប្រកាសព័ត៌មាន បដិសេធទៅនិងការបំភ្លៃ និងផ្សាយព័ត៌មានតាមបណ្តាញសង្គម ហ្វេសប៊ុក។

 

 

លិខិតចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសរសេរដូច្នេះថា កន្លងមកមានការផ្សាយព័ត៌មានលើបណ្តាញសង្គមហ្វេសប៊ុកថា «មានការផ្តល់ប្រាក់ឧបត្ថម្ភមួយលើកដំបូង ជូនយោធិនពិការ មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការ មុនផ្ទេរឈ្មោះទៅក្រសួងសង្គមកិច្ច អតីតយុវជន និងយុវនីតិសម្បទា។»

 

 

ជាមួយនឹងព័ត៌មានខាងលើ ក្រសួងសេដ្ឋកិច្ច បានបដិសេធ ហើយចាត់ទុកថា ព័ត៌មានខាងលើ ជាការប្រឌិត ការបំភ័ន្ត ដែលមានចរិបំផ្លិចបំផ្លាញដល់អ្នកទំនាក់ទំនងល្អ…. ដល់បងប្អូនក្រុមគ្រួសារយោជិនដែលបានពលី មរណៈ បង្កស្លាប់ បាត់ខ្លួន និងពិការពិតប្រាកដ និងប៉ះពាល់ជាវិជ្ជមានមកលើការដឹកនាំរបស់រាជរដ្ឋាភិបាល។

 

photo_2017-02-13_15-59-22

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com