គឹម សន្តិភាព​ ៖ វ៉ាន់ ស្រីពៅ កំពុងឃុំខ្លួនគ្មានការដោះលែងទេ!

ភ្នំពេញ ៖ ស្រី្ត និងក្រុមជនជាប់ចោទដទៃទៀត ជាជនជាតិវៀតណាមត្រូវបានចាប់ខ្លួន ដោយអាជ្ញាធរខេត្តព្រះសីហនុ។ ក្រុមនេះត្រូវបានបណ្តាញសង្គមហ្វេសប៊ុក មួយចំនួនបានផ្សាយ និងសរសេរថា ត្រូវបានដោះលែងអោយមានសេរីភាពវិញហើយ នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ។

 

 

ដើម្បីបង្ហាញពីការមន្ទិលសង្ស័យ និងបង្ហញថា មានជនខិលខូចមួយចំនួន ធ្វើការផ្សព្វផ្សាយព័ត៌មានបំភ្លៃ ដែលមិនមែនជាការពិត លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានចេញខ្លួនមកធ្វើការបកស្រាយពីបញ្ហានេះ លើបណ្តាញហ្វេសប៊ុករបស់លោកក្នុងថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧។

 

 

លោក គឹម សន្តិភាព អ្នកនាំពាក្យក្រសួងយុត្តិធម៌ បានបញ្ជាក់ដូច្នេះថា «ជនត្រូវចោទឈ្មោះ វ៉ាន់ ស្រីពៅ កំពុងឃុំខ្លួនក្នុងពន្ធនាគារខេត្តព្រះសីហនុ ពុំមានការដោះលែងណាមួយនោះទេ! ។ អ្នកផ្សព្វផ្សាយព័ត៌មានបំភ្លៃទាំងនេះ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់!។»

 

យោងតាមសេចក្តីជូនដំណឹងចុះថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ របស់លោក សំ សុផល ប្រធានពន្ធនាគារខេត្ត ព្រះសីហនុ បានបញ្ជាក់ថា ជនជាប់ចោទឈ្មោះ វ៉ាន ស្រីពៅ មិនត្រូវបានដៅលែងឡើយ កំពុងបន្តឃុំខ្លួននៅពន្ធនាគារនៅឡើយ។

 

16708726_1365433220186421_1148184823250268182_n (1) 16708726_1365433220186421_1148184823250268182_nUntitled16649215_1365433266853083_8093623140708706689_n
16729271_1365433223519754_5963378031642568239_n 16730664_1365433210186422_2949049341322595230_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com