សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ

កណ្តាល ៖ បន្ទាប់ពីបានកាត់ខែ្សបូរសម្ពោធ ស្ពានមិត្តភាព កម្ពុជា-ចិន កោះធំរួច សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញចូលជួបសំណេះសំណាលសួរសុខទុក្ខ លោកគ្រូ អ្នកគ្រូក្មួយៗសិស្សានុសិស្សនៅវិទ្យាល័យ សម្តេចតេជោ ហ៊ុន សែន ត្រើយស្លា ដែលស្ថិតនៅក្នុងភូមិព្រែកប៉ាន ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

 

 

នៅព្រឹក ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ សម្តេចតេជោនាយករដ្ឋមន្ត្រី ដោយមើលឃើញពីតម្រូវការខ្វះខាត និងភាពចាំបាច់នៅក្នុងសាលានេះ សម្តេចតេជោ និងសប្បុរសជនក៏បានផ្តល់នូវ អគារសិក្សាមួយចំនួន ដូចជា ផ្នែកវិទ្យាល័យ និងអនុវិទ្យាល័យ គឺផ្តល់ជូន អគារសិក្សា១ខ្នង កំពស់៤ជាន់ មាន២៤បន្ទប់ និងទីចាត់ការ១ខ្នងមាន៣បន្ទប់ , និងផ្នែកបឋម និងមតរយ្យ ផ្តល់ជូន អគារសិក្សា ២ខ្នង កំពស់៣ជាន់ មាន៣០បន្ទប់ និងទីចាត់ការមួយខ្នងមាន៣បន្ទប់។

 

 

តាមហ្វេសហ៊ុកសម្តេចតេជោក្នុងថ្ងៃដដែលនេះ បានសរសេរដូច្នេះថា «សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត មិនបណ្តោយអោយក្មួយៗ និងចៅៗអត់សាលារៀនឡើយ ទោះបីជានៅទីណាក៏ដោយ។ ដើម្បីអនាគតល្អ សូមក្មួយៗ និងចៅៗប្រឹងប្រែងសិក្សារៀនសូត្រ ហើយត្រូវចៀសអោយឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខគ្រប់យ៉ាង។ សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ស្រឡាញ់ក្មួយៗ និងចៅៗគ្រប់គ្នា៕»

 

16640757_1243776529004175_3587210301495953338_n 16681527_1243776319004196_8476463274514471806_n 16708270_1243776165670878_5600593805633695830_n 16708414_1243776099004218_890276626172482083_n 16708534_1243776109004217_266598955674840446_n 16730218_1243776265670868_3942896764835423664_n 16730415_1243776122337549_622093612356355239_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com