គឹម សុខ ៖ «បើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»

ភ្នំពេញ ៖ មុននេះបន្តិច ក្នុងបណ្តាញហ្វេសប៊ុក លោក គឹម សុខ បានធ្វើការផ្តុំផ្ញើរជាចុងក្រោយទៅបាន់បហាជនទូទៅ ជាពិសេស បងប្អូនជនរួមឈាមខ្មែរទាំងឡាយ កុំអោយមានការសោកស្តាយ នៅពេលបាត់រូបលោក ម្នាក់នោះ។

 

 

ការលើកឡើងរបស់លោក គឹម សុខ នេះ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន ក្នុងពីធីសម្ភោធដាក់អោយប្រើប្រាស់ស្ពាន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ដោយស្នើអោយសមត្ថកិច្ចទាំងអស់ តាមដាន និងឃ្លាំមើល លោក គឹម សុខ ដោយមិនអនុញ្ញាតិអោយចាកចេញពីប្រទេសកម្ពុជាឡើយ។

 

 

រសៀលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧នេះ លោក គឹម សុខ បានបញ្ជាក់ដូច្នេះថា «ទោះខ្ញុំមានរឿងអ្វីក៏ដោយ វាគ្រាន់តែបាត់វត្តមានរបស់ខ្ញុំមួយរយៈឬបាត់បង់រូបខ្ញុំម្នាក់ប៉ុណ្ណោះ។ តែបើបងប្អូនឈាមខ្មែរទាំងឡាយ ទាំងប្រជារាស្ត្រធម្មតា ទាំងអ្នកនយោបាយជាតិប្រជាធិបតេយ្យ យល់អំពីតម្លៃនៃការរួមកម្លាំងការងារតស៊ូមតិរឹងមាំជាមួយគ្នាដោយស្មារតីមិនបោះបង់ឆ្ពោះទៅកាន់ការផ្លាស់ប្តូរ នោះជីវិតជាតិយើងនៅតែរស់ ហើយប្រសិនបើមានការបាត់បង់ខ្ញុំមែន វាគ្មានអ្វីគួរឲ្យសោកស្ដាយឡើយ»៕

 

 

Ki-tic-lawyer

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com