តុលាការបើកសវនាការយុវជនបង្ហោះ​វីដេអូ​តាម​ហ្វេសប៊ុក ​ប្រមាថ ​ប្រមុខរាជរដ្ឋាភិបាល​​

ភ្នំពេញ ៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះ បើកសវនាការកាត់ទោសយុវជនម្នាក់ដែលបង្ហោះវីដេអូតាមហ្វេសប៊ុកដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ ។

 

 

នាពេលសវនាការ យុវជនរូបនេះ សារភាពថា ពិតជាបានប្រព្រឹត្តដូចការចោទប្រកាន់មែន។ រីឯលោក ស៊ិន វីរៈ តំណាងអយ្យការ សន្និដ្ឋានតម្កល់បទចោទប្រកាន់នេះ ទុកជាបានការដដែល ។

 

 

ប៉ុន្តែក្រោយការសួរដេញដោល លោកចៅក្រម លី សុខលេង បានលើកពេលប្រកាសសាលក្រមទៅថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះវិញ ។

 

 

គួររំលឹកថា យុវជនរូបនេះ ត្រូវបាននគរបាលខេត្តព្រៃវែង ឃាត់ខ្លួនរួចបញ្ជូនមកក្រសួងមហាផ្ទៃ  កាលពីរសៀលថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ តាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ។ នៅដំណាក់កាលសមត្ថកិច្ច យុវជនរូបនេះបាននិយាយថា «ចាប់ខ្ញុំនេះ ខ្ញុំដឹងតើ!។ ខ្ញុំមិនមែនរកស៊ីគ្រឿងញៀនទេ គឺចាប់ជេររដ្ឋាភិបាល»។

 

 

យោងតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក សៀង សុខ ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ បង្គាប់ឲ្យឈ្មោះ សាម ភាព អាយុ២៧ឆ្នាំ មានទីលំនៅភូមិបឹងជ័រ ឃុំព្រៃទទឹង ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង ឲ្យចូលបង្ហាញខ្លួននៅ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៃក្រសួងមហាផ្ទៃ ឲ្យបានមុនថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៦ ដើម្បីសាកសួរបំភ្លឺ ពាក់ព័ន្ធនឹងករណី ប្រើទំព័រហ្វេសប៊ុកបង្ហោះវីដេអូឃ្លីបដាក់បណ្តាសាប្រមាថអាយុជីវិតសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន។

 

 

ពីមន្ត្រីពន្ធនាគារ បញ្ជាក់ថា យុវជនរូបនេះឈ្មោះ វ៉ែន សុភាព ហៅ សាម ភាព អាយុ២៧ឆ្នាំ ត្រូវបានចោទប្រកាន់ពីបទ គំរាមកំហែងថានឹងសម្លាប់ និង ញុះញង់ឲ្យមានការរើសអើង តាមមាត្រា២៣៣និងមាត្រា៤៩៦នៃក្រមព្រហ្មទណ្ឌ។

 

 

photo_2017-02-13_13-29-47

9a657e0d-a89b-4f2c-a470-88cdf4b9765b

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com