លោក គី តិច ៖ ការបង្ហាញកាមេរ៉ាវីដេអូ ជាសមត្ថកិច្ចតុលាការ

ភ្នំពេញ ៖ បន្ទាប់ពីដាក់បណ្តឹងប្តឹង លោក គឹម សុខ នៅតុលាកររួចរាល់ហើយនោះ លោក មេធាវី តំណាងដោយអាណត្តិ របស់ សម្តេចតេជោ ហ៊ុន សែន បានប្រាប់ថា ការបញ្ចេញវីដេអូ នៃសកម្មភាពបាញ់សម្លាប់ លោក កែម ឡី នោះជាសមត្ថកិច្ចរបស់អយ្យការ។

 

 

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន លោក គី តិច ថា«រឿងកាមេរ៉ា រឿងអី ជាសម្ថកិច្ចរបស់តុលាការ។ តុលាការគាត់ត្រូវការគាត់យកមក ។»

 

 

ទាក់ទងនឹងការបញ្ចេញការមេរ៉ាវីដេអូនេះ លោកថា «ពេលខ្លះភស្តុតាងគេមិនអាចបញ្ចេញជាសាធារណៈបានទេ បញ្ចេញទៅវាអាចធ្វើអោយខូចខាត ប៉ះពាល់ប្រយោជន៍រឿង គេអត់បញ្ចេញទេ។ ចឹងនៅពេលណាគេបញ្ចេញបានគេបញ្ចេញ។ នេះចាសមត្ងកិច្ចរបស់តុលាការ។»

 

 

សម្រាប់លោក គឹម សុខ នៅព្រឹកថ្ងៃទី១៣ ខែកុម្ភៈ នេះក៏ទទូចអោយរាជរដ្ឋាភិបាលកម្ពុជា បញ្ចេញនូវវីដេអូ ថតពីសកម្មភាពជនដៃដល់ ដែលបានបាញ់សម្លាប់លោក កែម ឡី នៅស្ថាម៉ាតកាល់តិចបូកគោនោះ។

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com