លោក គី តិច ៖ ការបញ្ចេញមតិធ្វើអោយគេ ឈឺចាប់ ច្បាប់បាន«ហាមឃាត់»

 

ភ្នំពេញ ៖ លោក មេធាវី គី តិច តំណាងដោយអាណត្តិ របស់សម្តេចតេជោ ហ៊ុន សែន បានដាក់ពាកបណ្តឹង ប្តឹង លោក គឹម សុខ ឡើងសាលាដំបូងរាជធានីភ្នំពេញ កាលពីព្រឹកម៉ិញនេះហើយ។

 

 

ក្នុងកិច្ចសម្ភាសជាមួយអ្នកសារព័ត៌មាន មុខសាលាដំបូងរាជធានីភ្នំពេញ លោក មេធា វី បានលើកឡើងថា លោក គឹម សុខ គាត់មានសិទ្ធិគ្រប់គ្រាន់ក្នុងការបញ្ចេញមតិ។លោកបន្តថា តែការបញ្ចេញមតិនោះ ត្រូវតែស្ថិតក្នុងរង្វង់ច្បាប់។

 

 

លោកបានអះអាងដូច្នេះថា «ការបញ្ចេញមតិ ច្បាប់នៃប្រទេសកម្ពុជាបានបើកទូលាយ។ តែការបញ្ចេញមតិដែលផ្ទុយពីការពិត ការបញ្ចេញមតិដែលមានរូបភាពជាការមួលបង្កាច់ ទម្លាក់កំហុសលើអ្នកដទៃ និងជាការបញ្ចេញមតិដែលខុសពីការពិត ទាំងនោះត្រូវបានច្បាប់ហាមឃាត់។»

 

 

លោកបន្ថែមថា «ការមួលបង្កាច់ ការទម្លាក់កំហុសលើគេ…ធ្វើអោយគេមានការឈឺចាប់ រងគ្រោះ ច្បាប់បានហាមឃាត់។ … អ្នកនោះត្រូវទទួលខុត្រូវនូវអ្វីដែលខ្លួនបាននិយាយ។»

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com