តំណាង​កម្មករ​រោងចក្រ GGC មកពី តំបន់​សេដ្ឋកិច្ច​ពិសេស​ខេត្ត​ព្រះសីហនុ រោងចក្រ​កាត់ដេរ បានមក​ប្រមូល​ផ្តុំគ្នា​មុខ​សាលាខេត្ត​ព្រះសីហនុ

ព្រះសីហនុ៖សមត្ថកិច្ចកងរាជអាវុធហត្ថអោយដឹងថា មានតំណាងកម្មកររោងចក្រ GGC ចំនួន ៤៥នាក់ មកពី តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ រោងចក្រកាត់ដេរ បានមកប្រមូលផ្តុំគ្នាមុខសាលាខេត្តព្រះសីហនុកាល ពីម៉ោង១០កន្លះព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ ក្នុងគោលបំណងសុំជួប ឯកឧត្តម អភិបាលខេត្ត ជួយពន្លឿន ការដោះស្រាយលទ្ធផល ប្រាក់បៀវត្សរ៍របស់ពួកគាត់ ក្រោយពីក្រុមហ៊ុនក្ស័យធន កាលពីខែមេសា ឆ្នាំ២០១៦ ដែលមិនទាន់បានបើកប្រាក់ខែអោយពួកគាត់រយៈពេល២ខែគឺខែ៤ នឹងខែ៥ ឆ្នាំ២០១៦និងប្រាក់អតីតភាពផងដែរ ៕
BBBBBBBBBBBBBBBBBB

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com