សមត្ថកិច្ចចាប់បានឈើប្រណិត ជាង៧រថយន្តយក្សធំៗ នៅខេត្តស្វាយរៀង

ភ្នំពេញ ៖ ឈើក្រំ គគី កកោះ ម្រេញ រាជថ្កុល និងឈើប្រណិត ត្រូវបានរកឃើញក្នុងទីតាំងដេប៉ូឈើ៣កន្លែង ក្នុងខេត្តស្វាយរៀង។

គណៈកម្មការបង្ក្រាបបទល្មើសព្រៃឈើថ្នាក់ជាតិ និងថ្នាក់ខេត្ត ក្រោមការដឹកនាំបញ្ជាដោយព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ក្រោយការចូលឆែកឆេរ ក្នុងទីតាំងដេប៉ូឈើទាំង៣កន្លែង រកឃើញឈើលេខ១ទាំងនោះប្រមាណជាង៧រថយន្តយក្សធំៗ គឺ អាវេអង ឬអាកាច់ក ហើយក្នុង១រថយន្តមិនក្រោមពី៦០ម៉ែត្រគូប ឡើយ។

ការចុះចាប់ជាក់ស្ដែងនេះ ត្រូវបានធ្វើឡើងតាំងពីថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ ហើយរកឃើញទីតាំងផ្ទុកឈើបីដោយឡែកពីគ្នាដូចខាងក្រោម៖

ទីតាំងទី១-ក្នុងដេប៉ូឈើ ឯក ស៊ីថា មានឈើមិនប្រក្រតីនៅលើរថយន្ត អាវេអង ចំនួន៣រថយន្តកន្លះ និងនៅក្រោយផ្ទះមួយចំនួនទៀត ស្ថិតនៅក្នុងភូមិតាណែង។

ទីតាំងទី២ នៅក្នុងការាសសាំង 《ឃ្លាំងសាយ》មានឈើនៅលើរថយន្តអាវេអងចំនួនជាង៤រថយន្ត ស្ថិតនៅក្នុងភូមិពោន ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀងដូចគ្នា។

រីឯដេប៉ូឈើ១កន្លែងទៀត មានម្ចាស់ឈ្មោះ លាភ អត់ឈើនៅលើរថយន្តទេ បានរើទំលាក់ចុះអស់ហើយៗ ក៏មានឈើដុលៗ និងឈើប្រណិតមួយចំនួនដែរ ស្ថិតនៅក្នុងភូមិថ្នល់ពាម ឃុំអង្គរព្រះស្រែ ស្រុករមាសហែក ខេត្តស្វាយររៀង។

ប្រពន្ធលោក សាយ បានអះអាងប្រាប់សមត្ថកិច្ចចម្រុះថា ឈើនៅលើរថយន្តចំនួនជាង៧រថយន្ត អាវេអងនេះ
ជាឈើរបស់គាត់ មានច្បាប់ ដឹកមកពីក្រុមហ៊ុនបាតអាង ក្នុងខេត្តស្ទឹងត្រង៕

SvRieng log SvRieng log1 SvRieng log2 SvRieng log3 SvRieng log4 SvRieng log5 SvRieng log6

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com