ប្រជាពលរដ្ឋ​មកពី​ស្រុក​ពាម​ជ​រ៍ ខេត្តព្រៃវែង មក​ដាក់​ញត្តិ​ជូន​សម្ដេច​តេ​ជោ សុំ​អន្តរាគមន៍​ឲ្យ​ពួកគាត់​បាន​ប្រើប្រាស់​ទឹក​ប្រឡាយ​រួម​

ភ្នំពេញ៖នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ វេលាម៉ោង ៩និង៤៥នាទី នៅមុខវត្តបទុម ផ្លូវស៊ូស្រ៊ុន សង្កាត់ចតុមុខ ខណ្ឌដូនពេញ មានប្រជាពលរដ្ឋមកពីស្រុកពាមជរ៍ ខេត្តព្រៃវែងប្រមាណ ១០នាក់តំណាងឲ្យប្រជាពលរដ្ឋ ៥ភូមិ ដឹកនាំដោយ ញឹប ចាន់នឿន មកដាក់ញត្តិជូនសម្ដេចតេជោ សុំអន្តរាគមន៍ឲ្យពួកគាត់បានប្រើប្រាស់ទឹកប្រឡាយ រួមដែលត្រូវក្រុមហ៊ុនឯកជនឈ្មោះ សួង សុភាព មិនឲ្យប្រើប្រាស់។ ក្រោយពីតំណាងខុទ្ទកាល័យសម្ដេចតេជោ ទទួលញត្តិរួច ពួកគាត់ត្រលប់ទៅវិញម៉ោង ១០និង០៥នាទី នៅថ្ងៃដដែល ៕
BBBB BBBBB BBBBBBB

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com