គី តិច ប្តឹង គឹម សុខ ថា បង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ឡើងតុលាការ

ភ្នំពេញ ៖ លោក គី តិច មេធាវីតំណាងដោយអាណត្តិរបស់សម្តេចតេជោ ហ៊ុន សែន នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ បានដាក់ពាក្យបណ្តឹងជាផ្លូវការ ទៅកាន់តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

 

ក្នុងពាក្យបណ្តឹង លោក គី តិច បានធ្វើការចោទប្រកាន់ទៅលើលោក គឹម សុខ ថាមានចេតនាចោទប្រកាន់ មួលបង្កាច់ និងទម្លាក់កំហុសយ៉ាងងងឹតងងុលទៅលើគណបក្សប្រជាជនកម្ពុជា។

 

លោក គី តិច បង្ហាញថា លោក គឹម សុខ មាន«ចេតនាទុច្ចរិតបង្កជាការញុះញង់បំផុសបំផុល បញ្ឆេះកំហឹងដល់មហាជន ដែលអាចឲ្យកើតចលាចលធ្ងន់ធ្ងរក្នុងសង្គមទាំងមូល»។

 

សូមអានអត្ថន័យនៃពាក្យបណ្តឹងទាំងមូលដូចខាងក្រោម៖

 

 

photo_2017-02-13_10-33-23 photo_2017-02-13_10-33-40

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com