គឹម សុខ ថា សម្តេចតេជោ ហ៊ុន សែន «ក្បត់រាស្រ្ត»

ភ្នំពេញ ៖ ក្រោយពីលោក សម រង្ស៊ី លាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ មកមានការឡើកឡើងផ្សេងៗគ្នាចំពោះបញ្ហានេះ។

 

 

យ៉ាងណាសម្រាប់សម្តេចតេជោ ហ៊ុន សែន វិញ បន្ទាប់ពីទទួលដំណឹងថា លោក សម រង្ស៊ី លាលែងតំណែងពីប្រធានបក្ស ក៏បានបង្ហើរនូវពាក្យមួយម៉ាត់ដែលមានន័យថា«សន្យា»

 

 

ពាក្យ«សន្យា» នេះ បានធ្វើអោយដៃគូលោក តាមផ្លូវតុលាការម្នាក់ចូលខ្លួនមកចោទជាសំនួរដូច្នេះថា «អ្នកណាមិនគោរពពាក្យសន្យា?»។

 

 

លោក គឹម សុខ បានលើកឡើងដូច្នេះថា «លោក ហ៊ុន សែន ធ្លាប់បាននិយាយច្រើនរឿង ហើយមិនគោរពពាក្យសន្យាសោះ។ ដូចជាការធ្វើមិនសម្រេចផលករណីការពារព្រៃឈើ។ ការដោះស្រាយមិនបាននូវទំនាស់ដីធ្លីស្ទើរគ្រប់ស្រុកខេត្ត។ ការប្រឆាំងនឹងជនពុករលួយដែលកាន់តែធ្វើឲ្យអំពើពុករលួយកាន់តែចាក់ឫសជ្រៅរាលដាលធំ និងសម្លេងខ្យល់នៃរឿងការពារទឹកដីជាតិមិនឲ្យបាត់មួយមីលីម៉ែត្រជាដើម។»

 

 

លោកបានបន្តថា «បញ្ហាអស់នេះ ប្រជារាស្ត្រខ្មែរនៅគ្រប់ទិសទីទូទាំងពិភពលោក បានស្តាប់ឮគ្រប់គ្នានូវការអះអាងយ៉ាងម៉ឺងម៉ាត់របស់លោកនាយករដ្ឋមន្ត្រី។»

 

 

លោកបន្ថែមទៀតថា «មើលព្រឹត្តិការណ៍ចុងក្រោយនេះវិញ! គេចាំមើលថាតើលោក ហ៊ុន សែន ហ៊ានគោរពពាក្យសន្យាសំខាន់របស់គាត់បានម្តងក្នុងជីវិតដឹកនាំរបស់គាត់ទេ? នោះគឺ គេធ្លាប់ដឹងថា ប្រមុខរដ្ឋាភិបាលបាននិយាយនៅទីសាធារណៈ ជាញឹកញាប់នៅមុខប្រជារាស្ត្រទាំងយកទៅផ្សាយតាមទូទស្សន៍ ក្នុងសម្តីថា “បើចង់ឲ្យគាត់ចុះចេញពីតំណែងតួនាទីនាយករដ្ខមន្ត្រី លុះត្រាតែលោក សម រង្ស៊ី ឈប់ធ្វើប្រធានបក្សប្រឆាំងដែរ”។ ឥឡូវ លោក សម រង្ស៊ី លាលែងហើយ!!!។»

 

 

«មេដឹកនាំគម្រូ ត្រូវផ្តើមចេញពីការចេះគោរពពាក្យសន្យារបស់ខ្លួន ដែលយ៉ាងហោចណាស់ធ្វើឲ្យបានតាមសម្តីនិយាយនៅចំពោះមុខរាស្ត្រ បើមិនដូច្នេះទេ គឺក្បត់រាស្ត្រ»៕

 

 

Untitled-1

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com