គឹម សុខ ៖ «ពលរដ្ឋថ្លៃថ្នូរ ចង់រស់នៅក្រោម មេដឹកនាំថ្លៃថ្នូរ»

ភ្នំពេញ ៖ អ្នកតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា លោក គឹម សុខ ដែលត្រូវបានលោកនាយករដ្ឋមន្រ្តី តាមរយៈមេធាវីរាជរដ្ឋាភិបាល លោក គី តិច ប្តឹងឡើងសាលាដំបូងរាជធានីភ្នំពេញ។

 

 

ពាក់ព័ន្ធនឹងពាក្យបណ្តឹងរបស់រាជរដ្ឋាភិបាលលោក គឹម សុខ បានចូលខ្លួនបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនក្នុងបណ្តាញសង្គម មុននេះបន្តិចថា(ថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧) «អ្វីដែលខ្ញុំធ្វើ គឺដើម្បីចូលរួមបំភ្លឺចម្ងល់ប្រជារាស្ត្រអំពីស្ថានការណ៍នយោបាយ និងស្ថានភាពអយុត្តិធម៌សង្គមកម្ពុជាបច្ចុប្បន្ន និងជាពិសេសលើកទឹកចិត្តពួកគាត់ឲ្យចូលរួមតស៊ូមតិបែបប្រជាធិបតេយ្យ។»

 

 

លោក គឹម សុខ អះអាងថា លោកក៏និងមិនដកថយ និងចូលខ្លួនទទួលខុសត្រូវនូវអ្វីដែលលោកបាននិយាយ។ «ខ្ញុំនឹងទទួលខុសត្រូវនូវអ្វីដែលខ្ញុំបាននិយាយ ប្រសិនបើការអត្ថាធិប្បាយរបស់ខ្ញុំពិតជាមានចំណុចជាប់ទោសតាមច្បាប់យុត្តិធម៌មិនបំភ្លៃមែន។»

 

 

ឆ្លងតាមការទទួលខុសត្រូវរបស់លោកក្នុងការនិយាយ លោកក៏ស្នើអោយរាជរដ្ឋាភិបាលខ្លួនឯង ក៏ត្រូវចេះទទួលខុសត្រូវវិញដែរ។ «ប៉ុន្តែខ្ញុំស្នើរដ្ឋាភិបាល មេត្តាចេះទទួលខុសត្រូវវិញដែរ នូវអ្វីដែលជាភារកិច្ចនិងកាតព្វកិច្ចរបស់ខ្លួនចំពោះរាស្ត្រ គឺការជម្រះមន្ទិលសង្ស័យថា អ្នកណាជាឃាតករសម្លាប់លោកបណ្ឌិត កែម ឡី ដោយចាប់ផ្តើមពីការបង្ហាញអង្គចងចាំ។ បើបានប៉ុនហ្នឹង ខ្ញុំអស់ចិត្តហើយ ទោះត្រូវមានទោសប៉ុនណា។ “ពលរដ្ឋថ្លៃថ្នូរចង់រស់នៅក្រោមមេដឹកនាំថ្លៃថ្នូរ”៕»

 

15740996_1010484929094974_4284364629255179431_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com