ខៀវ កញារីទ្ធ ៖ ចាងហ្វាងសារព័ត៌មានចង់ល្បី «ធ្វើតាមខ្ញុំ»

ភ្នំពេញ ៖ ដោយបញ្ហានៃបណ្តាញសារព័ត៌មានក្នុងស្រុកកើតឡើងព្រោងព្រាត។ ចាងហ្វាងនីមួយៗតែងធ្វើយ៉ាងណាចង់អោយស្ថាប័នរបស់ខ្លួនឆាប់ល្បី ឬល្បីហើយឲ្យកាន់តែល្បី។

 

ករណីខាងលើ បានធ្វើឲ្យ លោក ខៀវ កញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន មានការចាប់អារម្មណ៍យ៉ាងខ្លាំង ហើយលោកក៏បានចូលខ្លួនបង្ហញនូវបទពិសោធន៍ ចែកជូនតាមបណ្តាញសង្គមរបស់លោក។

 

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោកបានបង្ហាញនូវការចាប់អារម្មណ៍ចំពោះសារព័ត៌មានក្នុងស្រុកដូច្នេះថា «ពេលនេះ ឃើញអស់លោកភាគច្រើនចាប់ផ្តើមអនុវត្តទ្រឹស្ដីអ្នកកាសែតសម័យអ៊ុនតាក់ វិញហើយ ។ សម័យអ៊ុនតាក់ កាសែតចាប់ផ្តើមផ្សាយព្រោងព្រាត ហេតុនេះដណ្តើមទីផ្សារ គឺត្រូវឈរលើទស្សនៈ “ពីរ” ។»

 

ទាក់ទងនឹងទស្សនៈទាំងពីរ លោកក៏បានបញ្ជាក់ថា «ទស្សនៈទីមួយ គឺប្រឹងប្រែងអោយអស់សមត្ថភាពវិជ្ជាជីវៈដើម្បីទាក់ទាញ ឯទស្សនៈទីពីរគឺឲ មួយថ្ងៃពីរថ្ងៃបោកគ្រាប់បែកមួយ ខុសក៏ដោយត្រូវក៏ដោយ ធ្វើម៉េចអោយតែផ្អើលសាធារណមតិ ។ ដល់ពេលនេះ ឃើញអស់លោកមួយចំនួនចាប់ផ្តើមអនុវត្តទ្រឹស្ដីនេះឡើងវិញ ដើម្បីបានឆាប់លេចឈ្មោះ។»

 

យ៉ាងណាភាពចង់ល្បី និងភាពចង់ចេញមុខមាត់របស់ស្ថាប័នព័ត៌មានទាំងនោះ លោករដ្ឋមន្រ្តីបានសុំចូលខ្លួនផ្តល់ជាជំនិតយោបល់យ៉ាងដូច្នេះថា «ខ្ញុំជូនយោបល់ដ៏ស្តួចស្តើងរបស់ខ្ញុំថា គួរអញ្ជើញពួកកាសែតទាំងនោះមកជួយធ្វើជាទីប្រឹក្សាទៅ ព្រោះយ៉ាងហោចណាស់ ក៏គេចេះគេចគុកដែរ។»

 

10858388_823454297714898_7323314219288191777_nKi-tic-lawyer

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com