រថយន្ដតាក់ស៊ីបើកបុករបាំងថ្មពុះចែកទ្រូងផ្លូវបាក់អស់ចំនួនបីកង់ហើយម្ចាស់ចុះគេចខ្លួនបាត់

ភ្នំពេញ៖រថយន្តតាក់ស៊ីមួយគ្រឿងបានបើកទៅបុករបាំងថ្មពុះចែកទ្រូងផ្លូវពេញទំហឹងបណ្តាលឲ្យបាក់អស់ បីកង់ ចំណែករថយន្ដដាក់កាឡេកង់ខាងមុខផ្នែកខាងឆ្វេងទៅមុខលែងរួច។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងនៅវេលាម៉ោង២២ និង៣០នាទីយប់ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៧ នៅខាងមុខឈៀងខាងជើង ភោជនីដ្ឋាន ម៉ុងឌីយ៉ាល់ តាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ ស្ថិតក្នុងសង្កាត់ផ្សាដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

 

 

សមត្ថកិច្ចបានឲ្យដឹងថារថយន្ដបង្កជារថយន្ដតាក់ស៊ីម៉ាកកាមរីឆ្លាម ពណ៌ស្ករ ឆ្នូតលឿន ពាក់ស្លាកលេខ ភ្នំពេញ2A-6965 បើកបរដោយបុរសម្នាក់គេចខ្លួនបាត់។

 
សមត្ថកិច្ចបន្តថា នៅមុនពេលកើតហេតុគេបានឃើញរថយន្ដបង្កធ្វើដំណើរតាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ ទិសដៅពីត្បូងទៅជើងក្នុងល្បឿនលឿនពេលមកដល់ចំណុចកើតហេតុដោយស្ថានភាពផ្លូវមានភាពងងឹតក៏បុករបាំងថ្មពុះចែកទ្រួងផ្លូវពេញទំហឹងបណ្ដាលអោយរបាំងថ្មបាក់អស់ចំនួនបីកង់ចំណែករថយន្ដដាច់កាឡេកង់ខាងមុខបន្តដំណើរទៅមុខលែងរួចតែមិនបណ្ដាលអោយអ្នកបើករថយន្ដរងរបួសនោះទេ។

 
ក្រោយកើតហេតុអ្នកបើកបររថយន្ដបានចុះពីរថយន្ដហើយគេចខ្លួនបាត់ស្រមោលដោយបន្សល់រថយន្ដទុកនៅកន្លែងកើតហេតុ។ បន្ទាប់ពីកើតហេតុរួចកម្លាំងសមត្ថកិច្ចមូលដ្ឋានចុះដល់កន្លែងកើតហេតុនិងបានទំនាក់ទំនងជាមួយ កម្លាំងជំនាញចុះធ្វើការវាស់វែងស្ទួចយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់។

 

 
គួរបញ្ជាក់ថា នៅតាមបណ្ដោយមហាវិថីម៉ៅស៊ីទង់ចាប់ពីភ្លើងស្តុបផ្សារដើមគររហូតដល់ភ្លើងស្តុបទេពផន គឺស្ថានភាពផ្លូវមានភាពងងឹតដោយមិនមានភ្លើងបំភ្លឺផ្លូវនោះទេហើយរបាំងថ្មពុះចែកទ្រូងផ្លូវចាស់ៗមួយចំនួនគឺសាលារាជធានីភ្នំពេញបានលើកចេញដោយគ្រោងនឹងដាក់របាំងថ្មថ្មីឡើងវិញតែមានកន្លែងខ្លះគឺរបាំងថ្មទាំងនោះមិនទាន់យកចេញអស់នៅឡើយទេថែមទាំងមិនមានស្លាកសញ្ញាឬចំណាំងផ្លាតអ្វីទាំងអស់ជាហេតុងាយនឹងបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរផងដែរ៕

AAAAA AAAAAA AAAAAAAA AAAAAAAAA

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com