ម៉ូតូ​បុក​ម៉ូតូ​បណ្តាល​ឲ្យ​ស្លាប់​បីនាក់​និង​របួសធ្ងន់​បីនាក់​

ភ្នំពេញ៖យ៉ាងហោចណាស់មនុស្សបីនាក់បានស្លាប់និងបីនាក់ទៀតបានរបួសធ្ងន់ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ម៉ូតូបុកម៉ូតូ នៅវេលាម៉ោង០១និង៣៥នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០១៧ នៅជំណុចខាងមុខវត្តឩណាឡោម តាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិ ស្ថិតក្នុងសង្កាត់ជ័យជំនៈ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

 

 

សមត្ថកិច្ចបានឲ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅពាក់ស្លាក លេខ ភ្នំពេញ1AC-2156 បើកបរដោយបុរសម្នាក់និងអ្នករួមដំណើរជាមួយបុរសនិងនារីមាន ផ្ទៃពោះពីរនាក់ទៀត ដោយធ្វើដំណើរតាមបណ្ដោយផ្លូវព្រះស៊ីសុវត្តិទិសដៅពីត្បូងទៅជើងពេលមកដល់ចំណុចកើតហេតុស្រាបតែមានម៉ូតូមួយគ្រឿងទៀតម៉ាកហុងដាឌ្រីមសង់សេ១២៥ ពណ៌ខ្មៅពាក់ស្លាកលេខ កំពង់ចាម1G-1703 ជិៈដោយបុរស បីនាក់ធ្វើដំណើរបញ្ច្រាសទិសគ្នាហើយបើកបរក្នុងល្បឿនលឿនបានជ្រុលបុកគ្នាពេញទំហឹងបណ្ដាលអោយម៉ូតូទាំងពីរគ្រឿងខូចខាតផ្នែកខាងមុខទាំងស្រុងចំណែកអ្នកជិៈលើម៉ូតូទាំង៦នាក់រងរបួសធ្ងន់ទាំងអស់។

 

 

 

ក្រោយកើតហេតុរថយន្ដសង្គ្រោះបន្ទាន់បានដឹកជនរងគ្រោះទាំងអស់ទៅសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ តែពេលដឹកដល់ពាក់កណ្ដាលផ្លូវគឺជនរងគ្រោះម្នាក់បានដាច់ខ្យល់ស្លាប់បាត់ទៅហើយនិងពីរនាក់ទៀតស្លាប់ពេលទៅដល់មន្ទីរពេទ្យ ចំណែកបីនាក់ទៀតគឺស្ថិតក្នុងស្ថានភាពសង្គ្រោះបន្ទាន់។

 

 
ក្រោយពីធ្វើការវាស់វែងរួចសមត្ថកិច្ចបានយកម៉ូតូទាំងពីរគ្រឿងទៅរក្សាទុកនៅការិយាល័យចរាចរណ៍រាជធានីភ្នំពេញដោះស្រាយតាមនិតិវិធីច្បាប់ ចំណែកសពជនរងគ្រោះសមត្ថកិច្ចទំនាក់ទំនងទៅក្រុមគ្រួសារអោយមកទទួល យកទៅធ្វើបុណ្យតាមប្រពៃណី៕
A AA AAA

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com