លោក ហ៊ុន ម៉ានិត ចំអក សម រង្ស៊ី ក្រៅពីប្តី គឺប្រពន្ធជាមេបក្ស

wp-1486891810801.jpgភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត កូនប្រុសរបស់សម្តេចតេជោ ហ៊ុន សែន និងជាមេចារកម្ម យោធាកម្ពុជា នៅល្ងាចថ្ងៃនេះ បានបង្ហោះសារមួយ នៅលើទំព័រហ្វេសប៊ុលផ្ទាល់ខ្លួនរបស់ ដោយលើកឡើងថា ពិតណាស់ លោក សម រង្ដ៊ី មិនអាចទុកចិត្តលោក កឹម សុខា ធ្វើប្រធានបក្សឡើយ។

លោកបានសរសេរថា «ការសម្រេចនេះពិតជាដូចរំពឹងទុកតាំងពីបែកធ្លាយសំណើមែន… តាមពិតលោក សម រង្ស៊ី មិនលើកលោក កឹម សុខា ឲ្យធ្វើប្រធានគណបក្សសង្គ្រោះជាតិទេ»។

លោក ម៉ានិត បានសរសេរចំអកជាភាសាអង់គ្លេសថា «បើមិនមែនជសប្រពន្ធរបស់គាត់ទេ តើជានរណា?… មាមនហេតុផលជាច្រើន ទើបមិនអាផ្តល់អំណាចពេញលេញដល់លោក កឹម សុខា»។

ការលើកឡើងរបស់លោក ម៉ានិត ធ្វើឡើងបន្ទាប់ពីសមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មាធិការនាយកគណបក្សសង្គ្រោះជាតិ នាប្រជុំបន្ទាន់ បានសម្រេចផ្តល់អំណាចដឹកនាំបក្សត្រឹមប្រធានស្តីទី បន្ទាប់ពីលោក សម រង្ស៊ី ប្រកាសលាលែងពីតំណែងកំពូលនេះ។

ព័ត៌មានបែកធ្លាយម្សិលមិញបានឲ្យដឹងថា លោក សម រង្ស៊ី ចង់ឲ្យភរិយារបស់ខ្លួនលោកស្រី ជូឡុង សូមួរ៉ា ឡើងធ្វើជាប្រធានគណបក្ស ព្រោះ សម រង្ស៊ី នៅតែមិនទុកចិត្តបលោក កឹម សុខា។

នាវេលាជិតពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែមករា លោក ហ៊ុន ម៉ានិត បានបញ្ចេញសារមួយជាភាសាអង់គ្លេស នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលើកឡើងថា លោកភ្ញាក់ផ្អើលមែនទែន នៅពេលឃើញលិខិតរបស់លោក សម រង្ស៊ី សរសេរស្នើសុំ លោក កឹម សុខា ប្រធានស្តីទីរបសើគណបក្ស ឲ្យកោះប្រជុំជាបន្ទាន់ ដើម្បីបោះឆ្នោតគាំទ្រប្រពន្ធរបស់ខ្លួន គឺលោកស្រី ជូឡុង សូមួរ៉ា ឲ្យបានឡើងធ្វើជាប្រធានបក្ស។

លោក ម៉ានិត បានសរសេរដូច្នេះថា «ខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញលោក សម រង្ស៊ី ស្នើសុំលោក កឹម សុខា ឲ្យកោះប្រជុំបន្ទាន់ ដើម្បីឲ្យលោកស្រី ជូឡុង សូមួរ៉ា (ភរិយារបស់លោក សម រង្ស៊ី) បានក្លាយជាប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ…»។

នៅក្នុងសារដដែលនេះ លោកបានចោទជាសំណួរថា «តើលោក កឹម សុខា គ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារមែនទេ? តើលោកស្រី សូមួរ៉ា គ្រាន់បើជាងលោក កឹម សុខា មែនទេ? តើលោកស្រីនឹងក្លាយជាអាយ៉ងល្អជាងលោក កឹម សុខា មែនទេ? ឬមួយ លោក សម រង្ស៊ី មិនជឿទុកចិត្តចំពោះអនុប្រធានរបស់ខ្លួននៅពេលក្លាយជាប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ? តើលោក សម រង្ស៊ី ភ្លេចពាក្យបក្ខពួកនិយម ដែលលោកតែងតែស្រែកកាលពីមុនមែនទេ? តែណ្ហើយ សូមរងចាំមើលក្រោយពីប្រជុំនៅថ្ងៃស្អែកចុះ»។

នៅមុននេះបបន្តិដ លោក សម រង្សី ដែលទើបតែលាលែងពីតំណែងប្រធានបក្ស បានសរសេរលិខិតស្នើសុំលោក កឹម សុខា ឲ្យកោះប្រជុំ ដើម្បីតែងតាំងប្រពន្ធរបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា ឲ្យដឹកនាំបក្សសង្គ្រោះជាតិ ដែលលោក កឹម សុខា កំពុងគ្រប់គ្រងក្នុងគ្រាអាសន្ន។

យោងតាមលិខិតនេះ លោក សម រង្សី បានសរសេរប្រាប់ថា «ខ្ញុំសូមលោកអនុប្រធានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មារធិការនាយកជាបន្ទាន់ បន្ទាប់ពីខ្ញុំប្រកាសលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសម្រេចជ្រើសរើសប្រពន្ធខ្ញុំ ជូឡុង សូមួរ៉ា ជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសរូបខ្ញុំ»។

ក្រៅពីនេះ លោក សម រង្ស៊ី ក៏បានសរសេរលិខិតដូចគ្នានេះដែរ ស្នើសុំឲ្យសមាជិកបក្សបោះឆ្នោតគាំទ្រប្រពន្ធរបស់លោក៕

IMG_1815

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com