សម រង្ស៊ី​ ៖ ខ្ញុំសុខចិត្តអស់ជីវិត មិនឲ្យជាតិស្លាប់ បើខ្ញុំនៅធ្វើប្រធាន បក្សនឹងត្រូវគេរំលាយ(មានវីឌីអូ)

ភ្នំពេញ ៖ លោក សម រង្ស៊ី អតីតប្រធាន គណបក្ស សង្គ្រោះជាតិ បានលើកអះអាងថា លោកសុខចិត្តអស់ជីវិត មិនឲ្យជាតិស្លាប់ ដូច្នេះលោកត្រូវហ៊ានលះបង់អ្វីៗទាំងអស់ ដើម្បីបុព្វហេតុមួយ ដែលយើងស្រលាញ់លើសលប់នៅក្នងចិត្តរបស់យើង។

លោកបានមានប្រសាសន៍ថា «ខ្ញុំសុខចិត្តអស់ជីវិត មិនឲ្យជាតិស្លាប់ ដូច្នេះយើងត្រូវហ៊ានលះបង់អ្វីៗ ទាំងអស់ ដើម្បីបុព្វហេតុមួយ ដែលយើងស្រលាញ់លើសលប់ នៅក្នងចិត្តរបស់យើង»។

លោកបានបន្ថៃមថា ការលាលែងរបស់លោក គឺដើម្បីសងគ្រោះគណបក្សកុំឲ្យរលាយ «តំណែងមិនមែនសំខាន់ទេ ប៉ុន្តែអ្វីដែលសំខាន់គឺឧត្តមគតិរបស់យើង អ្វីដែលសំខាន់ភាពស្មោះត្រង់របស់យើង គឺភាពថ្លៃថ្នូររបស់យើង ថាយើងចង់អី យើងត្រូវតែហ៊ានលះបង់អ្វីទាំងអស់ ដើម្បីឆ្ពោះទៅរកគោលដៅរបស់យើង។ ការលាលែងរបស់ខ្ញុំនេះ គឺដើម្បីការពារគណបក្ស ប្រសិនបើខ្ញុំនៅធ្វើប្រធាន ហើយគណបក្សត្រូវគេរំលាយ តើមានន័យអ្វី?»

 

លោកប្រាប់គាំទ្រ និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់លោកថា «វានាំឲ្យខូចផលប្រយោជន៍យើង ផលប្រយោជន៍គណបក្ស និងផលប្រយោជន៍ជាតិ។ តើយើងចង់បានអី? គឺយើងចង់បានការបោះឆ្នោត ការបោះឆ្នោតនាំមកនូវការផ្លាស់ប្តូរ ប៉ុន្តែគេចង់រំលាយគណបក្សរបស់យើង ដូច្នះបើបក្សយើងរលាយ យើងនឹងមិនបានចូលរួមការបោះឆ្នោត ធ្វើឲ្យការបោះឆ្នោតនោះអត់មានន័យ។ ប៉ុន្តែយើងក៏បាត់បង់ឪកាសជាប្រវត្តិសាស្ត្រ ដើម្បីនាំមកនូវការផ្លាស់ប្តូរ ដែលប្រជារាស្ត្រខ្មែរចង់បាន»។

 

«គ្រប់កាលៈទេសៈ ខ្ញុំនៅរក្សាឧត្តមគតិសង្គ្រោះជាតិក្នុងបេះដូងរបស់ខ្ញុំ។ អនាគតនៅវែងឆ្ងាយ ដូច្នេះយើងទាំងអស់គ្នានៅមានឪកាស សង្គ្រោះជាតិជាបន្តបន្ទាប់ ដោយធ្វើការជាមួយគ្នាតាមរូបភាពណាមួយ ក្នុងក្របខណ្ឌណាមួយ តែបំណងរបស់យើង គឺសង្គ្រោះជាតិ សង្គ្រោះឲ្យទល់តែបាន»៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com