ឆាំ ឆានី ៖ 《ត្នោតជ្រុះមិនឆ្ងាយពីគល់》

ភ្នំពេញ ៖ មុននេះបន្តិចយុវជនម្នាក់ដែលល្បីក្នុងបណ្តាញសង្គមហ្វេសប៊ុក ហើយតែងតែធ្វើការរិះគុណការដឹកនាំប្រទេសរបស់សម្តេចតេជោ ហ៊ុន សែន ជារើយៗ បានប្រតិកម្មទៅនឹង លោក ហ៊ុន ម៉ានិត។

លោក ឆាំ ឆានី បានឡើងសរសេរក្នុងបណ្តាញសង្គមយ៉ាងដូច្នេះថា ៖

កូនប្រុសរបស់លោក ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត ដែលទើបនឹងត្រូវបានលោក ហ៊ុន សែន មានឈ្មោះជាប្រធានគណបក្សប្រជាជនកម្ពុជាតែងតាំងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យនៃគណៈកម្មាធិការកណ្ដាលរបស់គណបក្សប្រជាជនកម្ពុជាបានព្យាយាមវាយប្រហារលើគណបក្សសង្រ្គោះជាតិតាមរយៈលិខិតដែលមន្រ្តីគណបក្សសង្រ្គោះជាតិបញ្ជាក់ថាជាលិខិតក្លែង ក្លាយ។

លិខិតនោះគឺបាននិយាយពីលោក  សម រង្ស៊ី បានស្នើសុំទៅលោក កឹម សុខា កោះប្រជុំមន្ត្រីបក្ស ដើម្បីជ្រើសតាំងភរិយារបស់គាត់គឺលោកស្រី ជូឡុង សូមូរ៉ា ធ្វើជាប្រធានគណបក្សជំនួសខ្លួនវិញ បន្ទាប់ពីលោក សម រង្ស៊ី ខ្លួនឯងបានប្រកាសលាលែងពីប្រធានគណបក្ស និងពីសមាជិកគណបក្សសង្រ្គោះជាតិកាលពីម្សិលមិញនេះ ។ ប៉ុន្តែលិខិតនេះត្រូវបានមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិចេញមុខអះអាងតាមរយៈប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថា ជាលិខិតក្លែងក្លាយ បង្កើតឡើងដើម្បីវាយប្រហារលើគណបក្សសង្រ្គោះជាតិតែប៉ុណ្ណោះ ។

លិខិតនេះត្រូវបានគេផ្សព្វផ្សាយលើហ្វេសប៊ុក គឺភ្លាមៗ បន្ទាប់ពីលោក សម រង្ស៊ី បានប្រកាសកាលពីថ្ងៃទី១១ ខែកុម្ភៈម្សិលមិញ នេះថា លោកសម្រេចចិត្តលាលែងពីប្រធានគណបក្ស និងពីសមាជិកភាពរបស់គណបក្សសង្រ្គោះជាតិចាប់ពីពេលនេះតទៅ ក្រោ មហេតុផលផ្ទាល់ខ្លួន ខណៈដែលអ្នកវិភាគចាត់ទុកថា នេះជានយោបាយឆ្លាតវៃរបស់លោក សម រង្ស៊ី ស្របពេលដែលលោក ហ៊ុន សែន ប្រធានគណបក្សប្រជាជនកំពុងតែរៀបចំបង្កើតឱ្យមានច្បាប់គ្រប់គ្រងស្ដីពីគណបក្សនយោបាយ ដែលអាចនឹងចែងថា អ្នកមានទោសមិនអាចធ្វើជាប្រធានគណបក្សនយោបាយបាន ។

ទោះជាលិខិតដែលនិយាយថា លោក សម រង្ស៊ី បានស្នើលោក កឹម សុខា កោះប្រជុំមន្ត្រីបក្ស ដើម្បីជ្រើសតាំងភរិយារបស់គាត់គឺលោកស្រី ជូឡុង សូមូរ៉ា ធ្វើជាប្រធានគណបក្សជំនួសខ្លួនវិញ ជាលិខិតក្លែងក្លាយក៏ដោយចុះ កូនប្រុសរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន គឺលោក ហ៊ុន ម៉ានិត  នៅតែព្យាយាមយកលិខិតនេះមកផ្សាយបន្តលើហ្វេសប៊ុករបស់លោកដោយមានអមដោយអក្ស រជាភាសាអង់គ្លេសជាច្រើនប្រយោគ។

លោក ហ៊ុន ម៉ានិត បានសរសេរលើហ្វេសប៊ុករបស់លោកកាលពីយប់មិញនេះជាភាសាអង់គ្លេស ដែលមានន័យជាភាសារខ្មែរថា 《ខ្ញុំពិតជាភ្ញាក់ផ្អើល នៅពេលបានឃើញការស្នើសុំរបស់លោក សម រង្ស៊ី ទៅកាន់លោក កឹម សុខា ឱ្យរៀបចំកិច្ចប្រជុំដើម្បីជ្រើសតាំងលោកស្រី ជូឡុង សូមូរ៉ា ឱ្យក្លាយទៅជាប្រធានគណបក្សសង្រ្គោះជាតិ ។ តើ កឹម សុខា មិនល្អគ្រប់គ្រាន់សម្រាប់បំពេញទួនាទីឬយ៉ាងណា ? ឬក៏លោកស្រី ជូឡុង សូមូរ៉ា ល្អប្រសើរជាងលោក កឹម សុខា ?តើលោកស្រីនឹងក្លាយទៅជាអាយ៉ងល្អជាងលោក កឹម សុខា ? ឬក៏លោក សម រង្ស៊ី ខ្លួនឯងមិនជឿជាក់លើអនុប្រធានគ ណបក្សរបស់ខ្លួនធ្វើជាប្រធានគណបក្សបាន ? ឬក៏លោក សម រង្ស៊ី ខ្លួនឯង ភ្លេចនូវពាក្យថា បក្សពួកនិយមដែលគាត់តែងតែលើ កឡើងពីអតីតកាលមក ចាំមើលទៀតមើល ថាតើកិច្ចប្រជុំថ្ងៃស្អែកនេះនឹងទៅជាបែបណា ? 》៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com