បណ្តឹងប្រឆាំងលោក គឹម សុខ របស់លោកនាយករដ្ឋមន្ត្រីជា យុទ្ធសាស្ត្រ 《គោះកៀងគាស់គុក》

ភ្នំពេញ ៖ លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន ប្តឹង លោក គឹម សុខ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ។
លោក សៅ ភុតពុង បានចាត់ទុកថា បណ្ដឹងប្រឆាំងនឹងលោក គឹម សុខ យុទ្ធសាស្ត្រចាស់ដែលមាន៥ ដំណាក់កាល។ លោកបានពន្យល់ដំណាក់កាលទាំងប្រាំដូច្នេះថា៖
១ គោះបង្អើល (ដូចធ្វើទៅលើព្រះតេជគុណ Buntenh But)
២ កៀងបញ្ចូល (បើច្រើនខែនៅតែមិនបានសម្រេចទេ គេបន្តទៅ)
៣ គាស់រំលើង (បើនៅមិនប៉ើង គេរុញទៅប្រើប្រាស់)
៤ គុករំងាប់ (រាប់ខែ … ) បើនៅតែ គេធ្វើមិនបែក គេអាច
៥ ចុងក្រោយ … យ៉ាងណាៗ គ្មាននរណាដឹង។

លោកបន្ត 《ប៉ុន្តែអ្វីៗជាការប្រថុយ ទាំងសម្រាប់ បក្សកាន់អំណាច ពីព្រោះ រាស្ត្រដឹង និង ពិភពលោកបានដាក់ចិត្ត កំពុងតាមមើលជិតដិត មិនដាក់ភ្នែក មិនដកចិត្ត ។ 》

《តើនេះអាចជានយោបាយអាប់ក្រឡារបស់ មេបក្សកាន់អំណាច ឬទេ? ពិបាកថា មានតែតាមមើល។》

《ជម្រើសផ្ទូវមើលទៅឃើញទ័លបែបនេះ អាចមកពីដឹងលទ្ធផលនៃយុទ្ធនាការសកម្ម “មិនឌូរទេ ខ្លាចសង្គ្រាម” ពុំអាចគម្រាមបំភ័យប្រជារាស្ត្របាន ! 》

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com