លោក ហ៊ុយ វណ្ណៈ ៖ 《ក្បាច់គុណនាយអំបោសហោះ!》

ភ្នំពេញ ៖ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មាន បាននិទានរឿងខ្លីមួយ ពាក់ព័ន្ធនឹងការសម្តែងក្បាច់គុណរបស់នាយអំបោសហោះ។
ការនិទានរឿងនេះត្រូវបានធ្វើឡើងក្រោយពេលលោក សម រង្ស៊ី លាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិជាផ្លូវការកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ម្សិលមិញ។
រឿងនិទាននោះមានចំណងជើងថា 《ក្បាច់គុណនាយអំបោសហោះ!》
សូមអានទាំងអស់គ្នាដូខាងក្រោម៖
ក្បាច់គុណនាយអំបោសហោះ! សំុសំដែង១ក្បាច់ គឺក្បាច់ព្រួញ១ បាញ់កង្កែប៥។
១-កសាងឱកាសឱ្យប្រពន្ធ​ ដើម្បីអាចនៅគ្រប់គ្រងពីក្រោយ
២-ធាក់ក្បាលនាយអាច់គោ១ជើងទៀតបន្តជិះក្របីចម្លងភក់។
៣-ធ្វើជាស្រក់ទឹកភ្នែកទាញសមាណចិត្ត លាក់រឿងអាស្រូវខ្លួន។
៤-បោកពួកអ្នកព្រោកប្រាច ឱ្យប៉ប៉ាច់ប៉ប៉ោច ដើម្បីលាក់រឿងទ័លច្រក អស់ផ្លូវដើរ។

៥-បោកពួកអ្នកព្រោកប្រាច ប៉ព្រិប៉ព្រាក​ ឱ្យវ៉ល់ៗ បំពុលរឿងរញ៉េរញ៉ៃ​ អង្ករឡើងថ្លៃ​ ឆក់ឱកាសបំផុសចលាចល (តែចំណុចនេះ​ កំុឡេឡឺ​ ប្រយ័ត្នត្រូវខ្សែតី)។

《អ្នកដឹងបានដឹង! រឿងនាយ នាយដោះស្រាយ។ កំុបន្ទុកបន្តាក់ បន្ទោសគេឯង! នេះដើម្បីគេឆ្លុះបញ្ចាំងថា សមត្ថភាពពិតខ្លួនបោកបានតែប៉ុណ្ណឹង​ និងត្រឹមហ្នឹង!》

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com