លោក សេង សុវណ្ណារ៉ា ថា សម រង្ស៊ី ចេះជាង 《សុនខ》

​ភ្នំពេញ ៖ ភ្លាមៗបន្ទាប់ពីលោក សម រង្ស៊ី លាលែងតំណែងពីប្រធានណៈបក្សសង្គ្រោះជាតិមានមតិជាច្រើនគាំទ្រ និងក៏មានបតិជាច្រើនរិះគន់ ហើយក៏មានបតិជាច្រើនបង្អាប់។

ក្នុងចំណោមមតិទាំងនោះមានមតិមួយដែលបានធ្វើការប្រៀបលោក សម រង្ស៊ី ទៅនឹង សត្វ 《សុនខ》។

លោក សេង សុវណ្ណារ៉ា ដែលគេស្គាល់ថា ជាអនុរដ្ឋលេខាធិការម្នាក់នៃក្រសួងយុត្តិធម៌ បានបង្ហាញនូវទស្សនៈផ្ទាល់ខ្លួនដូច្នេះថា《នេះជាកលល្បិចឆាកល្ខោន ប៉ាហុី ស្ពិនភ្នែក ចេះជាងសត្វសុនខ ទៅទៀតរបស់ទណ្ឌិត ឈ្មោះ សម រង្សុី ។ 》

លោកបន្ត《ព្រោះសម រង្សុីបានដឹងជាមុនរួចទៅហើយថា បើទោះបីចង់ ឬមិនចង់នៅពេលការវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ត្រូវបានសភាអនុម័ត ដើម្បីអនុវត្ត នោះ សម រង្សុី នឹងត្រូវបាត់បង់តំណែងជាប្រធានគណបក្សសង្គ្រោះជាតិដោយស្វ័យប្រវត្តិ។ ចឹងដើម្បីកុំឲ្យអាម៉ាស់ អន់ពេក  គាត់ក៏ប្រើល្បិចប៉ាហុី ប្រកាសលាលែងឲ្យហើយតែម្តងទៅ ។ ហាសហា ! ពិតជាប្រភេទមនុស្សកំពូលរកល្បិចកលខិលខូចមែន ។》

《ចាំមើល ឈ្មោះសម រង្សុី ក្រុមបក្សប្រឆាំង និងជំនាញការបរទេស មានកលល្បិចទុច្ចរិត ខិលខូច អ្វីទៀត?》

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com