ទម្លាយ​ការពិត​៖ ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់៖ សម សារី ក្បត់ជាតិ សម រង្ស៊ីជាកូនក៏ក្បត់ជាតិដែរ

ភ្នំពេញ ៖ ថ្ងៃនេះ ផេកហ្វេសប៊ុកឈ្មោះ សីហា បានបញ្ចេញព័តមាន និងសំណុំឯកសារសម្ងាត់ជាច្រើន និងបានយកមកផ្សព្វផ្សាយ អំពីសកម្មភាពរបស់លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បានប្រព្រឹត្តនូវទង្វើក្បត់ជាតិ ដោយលោកនៅរង់ចាំ តែមួយជំហ៊ានទៀតតែប៉ុណ្ណោះ ដើម្បីបានសម្រេចផែនការក្បត់ជាតិ និងក្បត់ប្រជាជនកម្ពុជា។

 

ជាការបង្ហាញអំពើទង្វើក្បត់ជាតិរបស់លោក សម រង្ស៊ី  ហ្វេសប៊ុកសីហា បានបង្ហាញនូវភស្តុតាងមួយចំនួន ដើម្បីទម្លាយការពិត ដោយលើកឡើងត្រឹមតែការចុះកិច្ជព្រមព្រៀងរវាងលោកសម រង្ស៊ី ជាមួយមេដឹកនាំរបស់ជនជាតិភាគតិចដេហ្ការ ឬហៅថា ម៉ុងតាញ៉ា ឈ្មោះ កុសល កើត (Kok Ksor)។

 

លោក កុសល កើត គឺជាជនជាតិវៀតណាម ដើមកំណើតជនជាតិភាគតិចម៉ុងតាញ៉ា កើតនៅឆ្នាំ១៩៤៥ នាខេត្តយ៉ាឡាយ ប្រទេសវៀតណាម ។ បច្ចុប្បន្នលោកមានសញ្ជាតិអាមេរិកាំង និងជាប្រធានរណសិរ្យជាតិរំដោះជនជាតិភាគតិច ម៉ុងតាញ៉ា បានរៀបចំផែនទីដោយកាត់យកទឹកដីនៃខេត្តមួយចំនួនរបស់កម្ពុជាបច្ចុប្បន្ន ដើម្បីធ្វើជាទឹកដីជនជាតិភាគតិចម៉ុងតាញ៉ា ។

 

នៅក្នុងពិធីជាផ្លូវការមួយ មាននអ្នកចូលប្រមាណជិតមួយពាន់នាក់ ដែលសុទ្ធសឹងតែជាជនជាតិភាគតិចម៉ុងតាញ៉ា នាទីក្រុង Greensboro នៃរដ្ធ North Carolina  សហរដ្ឋអាមេរិក លោក  កុសល កើត បាននិយាយទៅកាន់លោកសម រង្ស៊ី ដោយបានរៀបរាប់អំពីគោលបំណងដ៏សំខាន់បំផុតនៃពិធីជួបជុំនេះថា លោកចង់បានការបញ្ជាក់អំពីគោលជំហរ និងគោលនយោបាយរបស់លោក សម រង្ស៊ី  ចំពោះជនជាតិភាគតិច ម៉ុងតាញ៉ា និងបានលើកឡើងថា ជនជាតិភាគតិច ម៉ុងតាញ៉ា គឺជាប្រជាជនធ្លាប់រស់នៅលើទឹកដីភាគខាងជើងនៃប្រទេសកម្ពុជា ក្នុងខេត្តស្ទឹងត្រែង ក្រចេះ រតនគីរី និងមណ្ឌលគីរី។

 

ក្នុងពិធីនោះ លោក កុសល កើត បានសួរលោក សម រង្ស៊ី ថា  ដើម្បីឲ្យជនជាតិភាគតិចម៉ុងតាញ៉ា អាចមករស់នៅកម្ពុជាវិញបាន តើលោក សម រង្ស៊ី មានផែនការបែបណាខ្លះដើម្បីជួយពួកគេឲ្យទទួលបាននូវទឹកដីសម្រាប់ខ្លួនក្នុងប្រទេសកម្ពុជា។

 

នៅក្នុងឪកាសនោះដែរ លោក សម រង្ស៊ី បាននិយាយឆ្លើយតបយ៉ាងច្បាស់លាស់ថា លោកទទួលស្គាល់ជាតិភាគតិចម៉ុងតាញ៉ានេះ ថាជាជនជាតិខ្មែរដោយស្វ័យប្រវត្តិ ។ ជាក់ស្តែងនៅឆ្នាំ២០១៣ លោក សម រង្ស៊ី និងលោក កុសល កើត បានចុះហត្ថលេខាជាផ្លូវការលើកិច្ចព្រមព្រៀងនោះនៅទីក្រុង Greensboro រដ្ឋ North Carolina  សហរដ្ឋអាមេរិក ។

 

បន្ទាប់ពី លោកសម រង្ស៊ីបានជួប និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយ កុសល កើត រួចមក អនុប្រធានគណបក្សសង្គ្រោះជាតិ គឺលោក កឹម សុខា ក៏បានទៅជួបជាសម្ងាត់ ដើម្បីជាការបញ្ជាក់បន្ថែមអំពីគោលជំហរគណបក្សសង្គ្រោះជាតិ ដែលទើបតែបង្កើតឡើងដោយការច្របាច់បញ្ចូលគ្នារវាងគណបក្សបក្សសិទ្ធិមនុស្ស និងគណបក្សបក្ស សម រង្ស៊ី ដោយសន្យាថា នឹងអនុវត្តនូវកិច្ចព្រមព្រៀងនេះនៅពេលគណបក្សសង្គ្រោះជាតិបានដឹកនាំប្រទេស។

 

 

សកម្មភាពសម្ងាត់របស់លោក សម រង្ស៊ី និងលោក កឹម សុខា ជាមួយមេដឹកនាំជនជាតិភាគតិចម៉ុងតាញ៉ា គឺបញ្ច្រាស់គ្នាស្រឡៈនឹងសម្តេចតេជា ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដែលបានខិតខំចុះកិច្ចព្រមព្រៀងជារដ្ឋាភិបាលមួយវៀតណាម ដើម្បីកំណត់ព្រំខណ្ឌសីមា និងបោះបង្គោលព្រំដែនការពារដីខ្មែរ។

 

ផ្ទុយទៅវិញ លោក សម រង្ស៊ី បែរជាលួចចុះកិច្ចព្រមព្រៀងយ៉ាងសម្ងាត់ជាមួយ លោក កុសល កើត ដើម្បីកាត់ទឹកដីខ្មែរឲ្យជនជាតិភាគតិច ម៉ុងតាញ៉ា ព្រមទាំងហ៊ានសន្យាទទួលស្គាល់ជនជាតិភាគ តិចម៉ុងតាញ៉ានេះ ជាជនជាតិខ្មែរជាស្វ័យប្រវត្តិ នៅពេលខ្លួនឡើងកាន់អំណាចទៀតផង។

 

ដំណើរការរៀបចំផែនការក្បត់ជាតិរបស់លោកសម រង្ស៊ី ក្នុងការចុះហត្ថលេខាជាមួយលោក កុសល កើត ដើម្បីកាត់ទឹកដីខ្មែរ និងទទួលស្គាល់ជនជាតិភាគតិច ម៉ុងតាញ៉ា ថាជាជនជាតិខ្មែរ គឺជាទង្វើដ៏ខុសឆ្គង និងគ្រោះថ្នាក់បំផុតដល់ប្រទេសកម្ពុជា៕

Kok Ksor Kok Ksor2 Kok Ksor3 Kok Ksor4 Kok Ksor5 Kok Ksor6 Kok Ksor7 Kok Ksor8 Kok Skor

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com