ក្រុមយុវន《ទន្លេមេគង្គ》ត្រូវបានហាមឃាត់ព្រោះគ្មានច្បាប់

ភ្នំពេញ ៖ ថ្ងៃទី១២ ខែគុម្ភៈឆ្នាំ២០១៧ ម៉ោងជាង ៨ នៅកំពង់ផែ ភោជនីយ៍ដ្ឋានទីតានិច ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់ វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ក្រុមយុវជនស្ម័គ្រចិត្តដើម្បីសង្គម ស.ដ.ស(ទូកយុវជនមេគង្គ)បានមកប្រមូលផ្តុំគ្នា និងត្រូវបានសមត្ថកិច្ចហាមឃាត់ និងបញ្ឈប់សកម្មភាព។

ក្រុមយុវជនប្រមាណជាង៨០នាក់ ដឹកនាំដោយឈ្មោះ ប៉ែន សុមុនី ជានាយកប្រតិបត្តិ មកប្រជំគ្នានេះ ក្នុងគោលបំណង ដើម្បីមកផ្សព្វផ្សាយ អោយ ប្រជាពលរដ្ឋយល់ដឹងពីផលប៉ះពាល់ និងផលប្រយោជន៍ នៃទន្លេមេគង្គ ។

ក្រុមសមត្ថកិច្ចបានលើកឡើងថា ការផ្សព្វផ្សាយនេះ ពុំមានការអនុញ្ញាត ពីអាជ្ញាធរមូលដ្ឋាន ដូច្នេះកម្លាំងសមត្ថកិច្ចត្រូវចុះមកពិនិត្យ និងធ្វើការណែនាំដល់ពួកគាត់អោយធ្វើកិច្ចសន្យា បញ្ចប់សកម្មភាពផ្សព្វផ្សាយនេះជាបន្ទាន់។

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com