បែកធ្លាយថា លិខិត សម រង្ស៊ី ផ្ទេរតំណែង«ប្រធានបក្ស» ឲ្យប្រពន្ធខ្លួន ជាលិខិត«ក្លែង»

ភ្នំពេញ ៖ បន្ទាប់ពីលោក សម រង្ស៊ី បានដាក់លិខិតសុំលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិមក ក៏ស្រាប់តែមានលិខិតលោក សម រង្ស៊ី មួយទៀត បែរជាផ្ទេរតំណែងប្រធានបក្ស ឲ្យទៅប្រពន្ធខ្លួនទៅវិញ ក្នុងថ្ងៃតែមួយជាមួយគ្នានោះ។

 

 

យោងតាមលិខិតទាំងពីរ លិខិតលាលែងតំណែងរបស់លោក សម រង្ស៊ី ពីប្រធានគណបក្សចុះថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ឯលិខិតផ្ទេរតំណែងពីលោក សម រង្ស៊ី ទៅប្រពន្ធលោកនោះ ចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ គឺ មុនក្រោយគ្នាមួយថ្ងៃ។

 

 

តែអ្វីដែលគណបក្សនេះធ្លាប់ចាត់ទុកថា ជាលិខិត «ក្លែង»នោះ ជាលិខិតដែលមិនបានផ្សាយជាសាធារណៈដោយគណបក្សទេ។ ដូចគ្នានេះ លិខិតផ្ទេរតំណែងប្រធានបក្ស អាចជាលិខិតក្លែងនោះ ព្រោះលិខិតនោះមិនបានបង្ហោះជាផ្លូវការដោយគណបក្សសង្គ្រោះជាតិ នៅក្នុងគេហទំព័ររបស់គណបក្ស ក៏ដូចជាទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី ដូចលិខិតលាលែងពីតំណែងប្រធានបក្សនោះដែរ។

 

 

កន្លងមកទាំងលោក សម រង្ស៊ី ទាំងអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ក៏ធ្លាប់ប្រកាសប្រាប់សាធារណៈជន ក៏ដូចជាអ្នកសារព័ត៌មានថា លោកនឹងមិនទទួលស្គាល់លិខិតទាំងឡាយថា ជាលិខិតផ្លូវការរបស់គណបក្សលោកឡើយ បើលិខិតនោះ មិនបានផ្សាយតាមរយៈគេហទំព័ររបស់គណបក្ស ក៏ដូចជាក្នុងផ្ទាំងហ្វេសប៊ុកផ្លូវការជាសាធារណៈនោះ។

 

 

លើកឡើងប្រហែលគ្នានេះ ចំពោះអ្នកច្បាប់ជាន់ខ្ពស់មកពីគណបក្សសង្គ្រោះជាតិ ក៏បានថ្លែងប្រាប់ Swift News ដែរថា លោកបានឃើញហើយលិខិតនោះ តែឃើញតាមរយៈការផ្សព្វផ្សាយពីហ្វេសប៊ុកអ្នកដទៃ ដែលមិនមែនជាហ្វេសប៊ុកផ្លូវការរបស់គណបក្ស។ ចំពោះលិខិតនេះ លោក ក៏មិនអះអាងថា ក្លែង ឬពិតនៅដែរ។ តែលោក គ្រាន់តែបញ្ជាក់យ៉ាងដូច្នេះថា «បើសិនជាលិខិតផ្លវការរបស់បក្ស ខាងគណបក្សគេនឹងទទួល ដោយបោះត្រាចូលបក្ស បន្ទាប់មកគេនឹងយកទៅបង្ហោះជាផ្លូវការនៅក្នុងគេហទំព័ររបស់គណបក្ស និងហ្វេសប៊ុកប្រធានបក្ស។»

 

 

មន្រ្តីរូបនេះបន្តថា សម្រាប់លិខិត ផ្ទេរតំណែងប្រធានបក្ស ពីលោក សម រង្ស៊ី ទៅប្រពន្ធរបស់គាត់ គឺ លោកស្រី ជូ ឡុងសូមួរ៉ា នោះមិនមានត្រាទទួល«ចូល»ដោយគណបក្ស និងក៏មិនបានបង្ហោះជាផ្លូវការនៅក្នុងគេហទំព័ររបស់គណបក្ស និងហ្វេសប៊ុកប្រធានបក្ស លោក សម រង្ស៊ី នោះឡើយ។ លោកពន្យល់ដោយបឋមថា «យើងពិនិត្យមើលពីទំរង់លិខិតទាំងពីរគឺ ខុសគ្នា មួយមានក្បាលទីបរបស់បក្ស និងមួយទៀតគ្មានទេ។ មួយទៀតរឿងស៊ីញ៉េ មេស៊ីញ៉ដោយផ្ទាល់ដៃពីបារាំង ស៊ីញ៉េទាំងអស់តែងមានភាពលំអៀងបន្តិចបន្តួច។ តែលិខិតពីរនេះ គឺស៊ីញ៉េ គឺ ដូចចាក់ពុម្ភ ដូចគ្នាបេះបិទ។ អ៊ីចឹងមានន័យថាក្នុងលិខិតទាំងពីរ មានមួយជាស៊ីញ៉េកាត់ត និងមួយជាស៊ីញ៉េពិតប្រាកដ។»

 

 

មន្រ្តីរូបនេះបន្ថែមថា «មើលលើទម្រង់រដ្ឋបាលបក្ស បើគ្មានបោះត្រាចូលដោយបក្ស គ្មានការផ្សព្វផ្សាយជាសារធារណៈដូចលិខិតផ្សេងៗទេ ចឹងលិខិតនោះប្រហែលជាលិខិតក្លែង ដូចលោក ប្រធានធ្លាប់លើកឡើងជារឿយៗនាពេលកន្លងមកចឹង។ មុនៗខ្វះអីមានគេក្លែងលិខិតរបស់បក្សជាច្រើន ហើយបក្សក៏ធ្លាប់ធ្វើលិខិតបដិសេធជាបន្តបន្ទាប់ដែរ។»

 

16683196_446189772379465_1463124843_n photo_2017-02-12_01-18-56

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com