កូនសម្តេចតេជោ ហ៊ុន​​ សែន ហួសចិត្តនឹងលោក សម រង្ស៊ី សុំឲ្យប្រពន្ធធ្វើមេបក្សជំនួស

ភ្នំពេញ ៖ លោក ហ៊ុន ម៉ានិត កូនប្រុសសម្តេចតេជោ ហ៊ុន សែន និងជាមេចារកម្មយោធា បានសម្តែងការខកចិត្តចំពោះលោក សម រង្ស៊ី ដែលសុខចិត្តលាលែងពីតំណែងកំពូលក្នុងបក្ស ដោយឲ្យប្រពន្ធដឹកនាំគណបក្សសង្គ្រោះជាតិវិញ ដើម្បីឲ្យមានអំណាចជាងលោកប្រធានបក្សស្តីទី កឹមសុខា។

នាវេលាជិតពាក់កណ្តាលអធ្រាត្រថ្ងៃទី១១ ខែមករានេះ លោក ហ៊ុន ម៉ានិត បានបញ្ចេញសារមួយជាភាសាអង់គ្លេស នៅលើទំព័រហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោក ដោយលើកឡើងថា លោកភ្ញាក់ផ្អើលមែនទែន នៅពេលឃើញលិខិតរបស់លោក សម រង្ស៊ី សរសេរស្នើសុំ លោក កឹម សុខា ប្រធានស្តីទីរបសើគណបក្ស ឲ្យកោះប្រជុំជាបន្ទាន់ ដើម្បីបោះឆ្នោតគាំទ្រប្រពន្ធរបស់ខ្លួន គឺលោកស្រី ជូឡុង សូមួរ៉ា ឲ្យបានឡើងធ្វើជាប្រធានបក្ស។

លោក ម៉ានិត បានសរសេរដូច្នេះថា «ខ្ញុំភ្ញាក់ផ្អើលនៅពេលឃើញលោក សម រង្ស៊ី ស្នើសុំលោក កឹម សុខា ឲ្យកោះប្រជុំបន្ទាន់ ដើម្បីឲ្យលោកស្រី ជូឡុង សូមួរ៉ា (ភរិយារបស់លោក សម រង្ស៊ី) បានក្លាយជាប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ…»។

នៅក្នុងសារដដែលនេះ លោកបានចោទជាសំណួរថា «តើលោក កឺម សុខា គ្មានសមត្ថភាពគ្រប់គ្រាន់ដើម្បីបំពេញការងារមែនទេ? តើលោកស្រី សូមួរ៉ា គ្រាន់បើជាងលោក កឹម សុខា មែនទេ? តើលោកស្រីនឹងក្លាយជាអាយ៉ងល្អជាងលោក កឹម សុខា មែនទេ? ឬមួយ លោក សម រង្ស៊ី មិនជឿទុកចិត្តចំពោះអនុប្រធានរបស់ខ្លួននៅពេលក្លាយជាប្រធានថ្មីរបស់គណបក្សសង្គ្រោះជាតិ? តើលោក សម រង្ស៊ី ភ្លេចពាក្យបក្ខពួកនិយម ដែលលោកតែងតែស្រែកកាលពីមុនមែនទេ? តែណ្ហើយ សូមរងចាំមើលក្រោយពីប្រជុំនៅថ្ងៃស្អែកចុះ»។

នៅមុននេះបបន្តិដ លោក សម រង្សី ដែលទើបតែលាលែងពីតំណែងប្រធានបក្ស បានសរសេរលិខិតស្នើសុំលោក កឹម សុខា ឲ្យកោះប្រជុំ ដើម្បីតែងតាំងប្រពន្ធរបស់លោក គឺលោកស្រី ជូឡុង សូមួរ៉ា ឲ្យដឹកនាំបក្សសង្គ្រោះជាតិ ដែលលោក កឹម សុខា កំពុងគ្រប់គ្រងក្នុងគ្រាអាសន្ន។

យោងតាមលិខិតនេះ លោក សម រង្សី បានសរសេរប្រាប់ថា «ខ្ញុំសូមលោកអនុប្រធានកោះប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ និងគណៈកម្មារធិការនាយកជាបន្ទាន់ បន្ទាប់ពីខ្ញុំប្រកាសលាលែងតំណែងពីប្រធានគណបក្សសង្គ្រោះជាតិ ដើម្បីសម្រេចជ្រើសរើសប្រពន្ធខ្ញុំ ជូឡុង សូមួរ៉ា ជាប្រធានគណបក្សសង្គ្រោះជាតិ ជំនួសរូបខ្ញុំ»។

ក្រៅពីនេះ លោក សម រង្ស៊ី ក៏បានសរសេរលិខិតដូចគ្នានេះដែរ ស្នើសុំឲ្យសមាជិកបក្សបោះឆ្នោតគាំទ្រប្រពន្ធរបស់លោក៕

Hun Manith pic1 Hun Manith Hun Manith

 

 

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com