តុលាការកំពង់ស្ពឺចោទប្រកាន់ និងដាក់គុកជនដៃដល់បាញ់សម្លាប់អ្នកបររទេះគោ

កំពង់ស្ពឺ ៖ សាលាដំបូងខេត្តកំពង់ស្ពឺនៅថ្ងៃនេះបានចោទប្រកាន់ពលទាហានម្នាក់ របស់កងពលតូចលេខ៧០ និងមនុស្សពីរនាក់ផ្សេងទៀត ពីបទមនុស្សឃាតដោយចេតនាពាក់ព័ន្ធនឹងករណីបាញ់សម្លាប់អ្នករទេះគោម្នាក់ កាលពីព្រលប់ថ្ងៃទី៩ ខែមករា ក្នុងបរិវេណក្រុមហ៊ុនឯកជនឈ្មោះ HLH ស្ថិតក្នុងស្រុកឪរ៉ាល់។

លោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ស្ពឺ បានចោទបរុសជនដៃដល់ ដែលបានបាញ់សម្លាប់ជនរងគ្រោះឈ្មោះ ឈន វុទ្ធី អាយុ៣៧ឆ្នាំ មានឋានន្តរស័ក្តិអនុសេនីយ៍ឯក នៅកងពលតូចលេខ៧០ និងជាប្រធានសន្តិសុខប្រចាំក្រុមហ៊ុន HLH មានទីលំនៅផ្ទះលេខ៦៦ ផ្លូវ២០០ សង្កាត់បឹងរាំង ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ចំណែកមនុស្សពីរនាក់ផ្សេងទៀត ត្រូវបានលោកចោទពីបទសមគំនិតក្នុងអំពើបាញ់ ប្រហារដ៏ហាវនេះផងដែរ។ ជនត្រូវចោទពីរនាក់មាន ឈ្មោះ កែវ វណ្ណា ភេទប្រុស

អាយុ៣៧ឆ្នាំ ជាអនុប្រធានសន្តិសុខប្រចាំក្រុមហ៊ុន ដែលមានទីលំនៅផ្ទះលេខ៣៧៥ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រីឯម្នាក់ទៀត ឈ្មោះ ជេង ចំប៉ី ភេទស្រី

អាយុ២៣ឆ្នាំ មានទីលំនៅភូមិអូរស្រឡៅ ឃុំវត្តតាមឹម ស្រុកសង្កែ ខេត្តបាត់ដំបង ។

នាវេលាម៉ោង៨និង៤២នាទី យប់ថ្ងៃទី០៩ ខែកុម្ភ: ឆ្នាំ២០១៧ ខ្មាន់កាំភ្លើងបានបាញ់ប្រហាប្រមាណពីរទៅបីគ្រាប់ ទៅលើអ្នកបររទេះគោពីរនាក់ ដែលកំពុងធ្វើដំណើរក្នុងបរិវេណដីរបស់ក្រុមហ៊ុន HLH ដែលកំពុងដាំពោត និងអំពៅ ស្ថិតនៅភាគខាងលិចស្ពានដែក ក្នុងឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះដែលស្លាប់មានឈ្មាះ រ៉ុន រ៉េត រស់នៅភូមិថ្មគប់ ឃុំអមលាំង ស្រុកថ្ពង បរទេះគោដឹកកូនឈើខ្លុងប្រាំដើម ចំណែកអ្នករួមដំណើរម្នាក់ទៀតបានរួចផុតពីគ្រោះថ្នាក់ដល់ជីវិត។

កាលពីព្រឹកថ្ងៃសុក្រ នគរបាលខេត្តកំពង់ស្ពឺបានឃាត់ខ្លួនសន្តិសុខបួននាក់  របស់ក្រុម យកមកសាកសួរពីបទសង្ស័យពាក់ព័ន្ធនឹងករណីមនុស្សឃាតនេះ។ ប៉ុន្តែ ក្រោយពីបញ្ចប់ ការស៊ើបសួរ លោកព្រះរាជអាជ្ញាផ្តើមចោទតែមនុស្សបីនាក់ប៉ុណ្ណោះ។

នៅក្នុងដំណាក់កាលឃាត់ខ្លួនមកស៊ើបសួរ កម្លាំងនគរបាលយុត្តិធម៌ខេត្ត បានឆែក និងរើបអូសបានអាវុធមួយចំនួន រួបទាំងគ្រាប់កាំភ្លើងជាច្រើនគ្រាប់ផងដែរ។

ករណីបាញ់សម្លាប់នេះ កើតឡើងដោយសារជនរងគ្រោះបររទេះដឹកឈើលើផ្លូវលំមួយខ្សែ ដែលក្រុមហ៊ុន HLH បានសាងសង់ និងដាក់កុងត្រូលជជុះសម្រាប់ទារប្រាក់ពីអ្នកធ្វើដំណើរឆ្លងកាត់ ហើយរហូតមកដល់ពេលនេះសម្ថកិច្ចកំពុងតែប្រមូលភស្តុតាងបន្ថែម ដើម្បីដាក់បន្ទុកឲ្យក្រុមហ៊ុនទទួលខុសត្រូវ។

ប្រជាពលរដ្ឋដែលរស់នៅក្បែរក្រុមហ៊ុន HLH បានឲ្យដឹងថា សន្តិសុខដែលយាមនៅទីនោះភាគច្រើនជាទាហានមកពីកងពលលេខ ង៧០៕

8f69052c-5755-47b5-951f-03400e86b741 432ff6d2-5959-4a83-9a3b-47bf24ea9911 984164e2-1f80-43db-86b7-932f4262edef a1d7a81e-29b0-46ba-a241-2895331e9d6ec86c1460-0cf7-43dc-b743-fe121acb2c79

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com