កឹម សុខា យកបក្ស«បញ្ចាំ» ដូរយកសេរីភាព និងមានបំណងធ្វើបក្សប្រហារ?

ភ្នំពេញ ៖ អំឡុងពេលលោក កឹម សុខា ត្រូវបានចោទប្រកាន់ពីបញ្ហាស្រីញី ដោយតុលាការ លោក កឹម សុខា បានសម្រេចឃុំខ្លួនឯង ក្នុងស្នាក់ការបក្សអស់មួយរយៈធំ។

 

 

ដើម្បីបានសេរីភាពផ្ទាល់ខ្លួនមកវិញ លោក កឹម សុខា ក៏បានយកគណបក្សសង្គ្រោះជាតិទាំងមូលទៅដាក់«បញ្ចាំ»។ បន្ទាប់មកទៀត លោក កឹម សុខា ព្រោះតែចង់បានតំណែងជាប្រធានបក្ស បានសម្រេចចិត្តដោយឯកច័្ឆន សម្រេចទទួលការ តំណែងប្រធានតំណាងរាស្ត្រភាគតិចក្នុងរដ្ឋសភា ដោយមិនមានការឯកភាពពីប្រធានបក្ស។ នេះបើតាមការបញ្ជាក់ពីមន្រ្តីច្បាប់ជាន់ខ្ពស់របស់គណបក្សសង្គ្រោះជាតិ។

 

 

ក្នុងកិច្ចសម្ភាសជាមួយ swift news ក្នុងថ្ងៃនេះ មន្រ្តីច្បាប់ខាងលើបានចាត់ទុកថា ការសម្រេចរបស់លោក កឹម សុខា នាពេលនេះ បានធ្វើហួសពីដែនសមត្ថកិច្ចរបស់ខ្លួនក្នុងនាមជាអនុប្រធានបក្សហើយ។ លោកបន្តថា ស្របពេលតំណាលគ្នានេះ លោក កឹម សុខា ក៏បានតាំងខ្លួនជាប្រធានបក្សស្តីទី ដោយគ្មានលិខិតប្រគល់សិទ្ធិពីមេបក្សនោះដែរ។

 

 

មន្រ្តីច្បាប់គណបក្សសង្គ្រោះជាតិដដែលនេះបានប្រាប់ថា លោក កឹម សុខា ក្នុងនាមជាអនុប្រធានបក្ស មិនអាចសម្រេចកិច្ចការក្នុងនាមជាមេបក្សបានទេ ព្រោះគ្មានការផ្ទេរ ឬប្រគល់សិទ្ធិពីប្រធានឡើយ។ ក្នុងអំឡុងពេលនេះលោក កឹម សុខា មានសិទ្ធិតែមួយគត់ គឺ ការសម្រេចរាល់កិច្ចការរដ្ឋបានក្នុងបក្សតែប៉ុណ្ណោះ។

 

 

លោកបានបញ្ជាក់ដូច្នេះថា «ការសរសេរសំបុត្រទៅគណបក្សប្រជាជនក្នុងនាមប្រធានស្តីទី តើមានលិខិតថាឲ្យធ្វើចំណុចនេះទេ?។ ទាក់ទងនឹងការចចារប្រធានតំណាងរាស្រ្តមតិភាគតិច(ក្នុងរដ្ឋសភា) តើមេផ្ទេរអោយ(ធ្វើ)ទេ? អត់មានទេ!។ … ប្រធានស្តីទី គ្មានសិទ្ធិចាត់ចែង កិច្ចការសំខាន់ៗដែលទាក់ទងនឹងឆន្ទានុសិទ្ធិមេបក្សបានឡើយ តែពាក់ព័ន្ធនឹងអំណាចរដ្ឋបាលអាចចាត់ចែងបាន។ រឿងប្រធានតំណាងរាស្រ្តភាគតិច វាជារឿងឆន្ទានុសិទ្ធិ មិនមែនជារឿងរដ្ឋបាលទេ។… ដូច្នេះគ្មានសិទ្ធិសម្រេចទេ បើគ្មានការឯកភាពពីប្រធានបក្ស។»

 

 

លោកបន្តថា ចាប់ពីពេលនោះមក លោក សម រង្ស៊ី បានដឹងថា លោក កឹម សុខា កំពុងធ្វើបក្សប្រហារ។ ព្រោះតែមានភាពមិនស្មោះត្រង់នេះហើយ ដែលធ្វើអោយលោក សម រង្ស៊ី បាត់ការជឿទុកចិត្តលើ កឹម សុខា និងសម្រេចធ្វើការលាលែងតំណែង ដើម្បីរៀបចំការដឹកនាំជាថ្មី និងរងើចាំមើលការស្រេចចិត្តរបស់លោក កឹម សុខា៕

 

 

16683196_446189772379465_1463124843_n

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com