សម្តេចតេជោ៖ ពូសប្បាយចិត្ត ដែលម្ចាស់រោងចក្របានសហការល្អ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនដល់បងប្អូន កូនក្មួយកម្មករ ជាបន្តបន្ទាប់បានឆាប់រហ័ស

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីនៃព្រះជាណាចក្រកម្ពុជា​​​ បានមានប្រសាសន៍ថា សម្តេចសប្បាយចិត្តខ្លាំងណាស់ ដែលបានឃើញភាពល្អុកល្អើនរវាងកម្មកររោងចក្រ និងថៅកែរោងចក្រនៅក្នុងប្រទេសកម្ពុជា។

សម្តេចបានមានប្រសាសន៍ដូច្នេះថា «ពូសប្បាយចិត្ត ដែលម្ចាស់រោងចក្របានសហការល្អ និងយកចិត្តទុកដាក់ដោះស្រាយបញ្ហានានាជូនដល់បងប្អូន កូនក្មួយកម្មករ ជាបន្តបន្ទាប់បានឆាប់រហ័ស ហើយបានបំបាត់ចោលទាំងស្រុងនូវ “បងធំ ក្រុមជើងកាង ក្រុមគ្រឿងញៀន” នៅតាមរោងចក្រ ដែលតែងតែបង្កការលំបាកដល់ម្ចាស់រោងចក្រ និងកូនក្មួយកម្មករ។ ពេលនេះប្រាក់ខែកូនក្មួយ និងផលប្រយោជន៍ការងាររបស់ក្មួយៗក៏ទទួទលបានកាន់តែច្រើនឡើងៗ»។

សម្តេចបានមានប្រសាសន៍បន្ថែមថា «ពូនឹងបន្តជួបក្មួយៗដោះស្រាយបញ្ហាប្រឈមនានា ដើម្បីកូនក្មួយបានទទួលការងារ និងប្រាក់ខែសមរម្យ និងមានជីវភាពរស់នៅកាន់តែល្អប្រសើរ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលកម្មករ កម្មការនីចំនួន១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​​​​​​ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com