សម្តេចតេជោ ហ៊ុន សែន៖ ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ ជាង៦ម៉ឺននាក់ នឹងទទួលបានការពិនិត្យព្យាបាលសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋដោយឥតគិតថ្លៃ និងទទួលបានអត្ថប្រយោជន៍ ដូចកម្មករ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយរដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថា ប្រធានភូមិ អនុប្រធានភូមិ និងសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ សរុបជាង៦ម៉ឺននាក់ នឹងទទួលបានការពិនិត្យ ព្យាបាលសុខភាពនៅតាមបណ្ដាមន្ទីរពេទ្យរដ្ឋ ដោយឥតគិតថ្លៃ ព្រមទាំងទទួលបានអត្ថប្រយោជន៍ជាច្រើនទៀត ដូចកម្មករ កម្មការនីបម្រើការនៅតាមបណ្ដារោងចក្រផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលកម្មករ កម្មការនីចំនួន១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​​​​​​ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ៕ (ផាន់ អាណា)



អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com