សកម្មភាពបងធំរបស់គណបក្សប្រឆាំងនៅតាមបណ្ដារោងចក្រ បានផុតរលត់ លែងមានសកម្មភាពបង្កការរំខានដល់ថៅកែរោចក្រទៀតហើយ

(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន​​​ សែន បានមានប្រសាសន៍ថា សកម្មភាពបងធំរបស់គណបក្សប្រឆាំងនៅតាមបណ្ដារោងចក្រនៅក្នុងព្រះរាជាណាចក្រកម្ពុជា ត្រូវបានផុតរលត់ ដោយលែងសូវមានសកម្មភាពអុកឡុកបង្កការរំខានដល់ថៅកែរោចក្រទៀតហើយ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូច្នេះ ក្នុងឱកាសអញ្ជើញជួបសួរសុខទុក្ខសំណេះសំណាលកម្មករ កម្មការនីចំនួន១៥,១៣៣នាក់ មកពីរោងចក្រចំនួន១៣ ស្ថិតនៅតំបន់ទំនប់កប់ស្រូវ ក្នុងខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ​​​​​​ នៅព្រឹកថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៧នេះ។

សម្តេចបានមានប្រសាសន៍ដូច្នេះថា «ឥឡូវនេះ សកម្មភាពបងធំប្រចាំរោងចក្រមិនសូវមានទៀត ឬបាត់អស់ទៅហើយ។ ប៉ុន្តែ មិនត្រូវឲ្យកើតមកវិញឡើយ។ មិនត្រូវមានទៀតទេ។ បងធំមានខ្នងប្អែង គឺបក្សប្រឆាំង និងសហជីពមាននិន្នការប្រឆាំង»។

សម្តេចក៏បានកោតសរសើរថៅកែរោងចក្រ ដែលពីមួយថ្ងៃទៅថ្ងៃ មានការដោះស្រាយវិវាទការងារកាន់តែបានល្អ ដើម្បីភាពសុខដុមរវាងកម្មកររោងចក្រ និងថៅកែរោងចក្រ៕ (ផាន់ អាណា)

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com