ការលាលែងរបស់ សម​ រង្ស៊ី គឺជាលេសសម្រាប់សងសឹក កឺម សុខា ដែលដណ្ដើមតំណែងខ្លួន

ភ្នំពេញ ៖ ប្រពភពីផ្ទៃក្នុងគណបក្សសង្គ្រោះជាតិ បានឲ្យដឹងនៅមុននេះបន្តិចថា ការលាលែងរបស់លោក សម រង្ស៊ី ពីតំណែងប្រធានបក្ស ដោយសារលោកមិនចង់ធ្វើជាកូនចៅរបស់លោក កឺម សុខា ដែលកំពុងដឹកនាំគណបក្សសព្វថ្ងៃនេះ។

ប្រភពមិនបញ្ចេញឈ្មោះរូបនេះ បានមានប្រសាសន៍ថា  «លោក សម រង្សី លាលែងពីតំណែង គឺពិតប្រាកដណាស់ គឺមកពីគាត់មិនព្រមធ្វើជាកូនចៅ លោក គឹម សុខា»។

ប្រភពដដែលនេះ បានបកស្រាយថា ការដឺកនាំបក្សបណ្ដោះអាសន្នរបស់ កឹម សុខា ខណៈពេល ប្រធានបក្សជើងមិនជាប់ដីកំពុងរត់ចោលស្រុក ដើម្បីគេចចេញពីការជាប់ពន្ធនាគារ។ ម្យ៉ាងវិញទៀត គ្រាន់តែលោក កឹម សុខា ដឹកនាំបណ្ដោះអាសន្នសោះ សមាជិកបក្សចាប់ផ្តើមបែកបាក់ ព្រោះតែការមិនទុកចិត្តគ្នា និងច្រណែនឈ្នានីសគ្នា។

លោកបានរៀបរាប់ថា «គណៈបក្សសង្រ្គោះជាតិនៅក្រុង Lowell USA បានបែងចែកជា២គឺ៖ ទី១ ប្រធានគណៈបក្សសង្គ្រោះជាតិ ខាង សម រង្សី គឺដឹកនាំដោយ លោក ឆាន តូច

ចំណែកទី២ ប្រធានបក្សសង្គ្រោះជាតិខាង លោក គឹម សុខា គឺដឹកនាំដោយលោក អ៊ុង ឫទ្ធី គឺដល់ពេលវេលាលាក់លែងជិតហើយ ទប់លែងជាប់ ត្រូវតែបែក»។

ចំណែកប្រភពផ្សេងទៀត បានបកស្រាយផ្ទុយពីនេះ លើកឡើងមិនមែនលោក សម រង្សី មិនចង់ធ្វើជាកូនចៅ កឹម សុខា ទេ ដែលតាមពិតលោក កឹម សុខា បានធ្វើបក្សប្រហារយូរមកហើយ។ ដូច្នេះការលាលែងរបស់ សមរង្ស៊ី គឺជាលេសសម្រាប់ប្រើក្នងការវាយបកតាមក្រោយ ដូចពាក្យខ្មែរនិយាយថា ទូកទៅកំពង់នៅ៕

Kam Sokha captured

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com