សំបុត្រថ្ងៃនេះ ៖ សម រង្ស៊ី ធ្វើអត្តឃាតនយោបាយដោយកំសាកបំផុត!

ភ្នំពេញ ៖ ថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧នេះ សម រង្ស៊ី បានប្រកាសលាឈប់ពីតំណែងប្រធានគណបក្សសង្គ្រោះជាតិ ដែលជាគណបក្សនយោបាយមួយទើបមានអាយុត្រឹមតែ៤ឆ្នាំប៉ុណ្ណោះ ហើយក៏ជាគណបក្សនយោបាយមួយដែលពោរពេញដោយរឿងអាស្រូវផ្លូវភេទ ល្បែងពារលាអាវ៉ាសែ អំពើអាណាចារ និងការបែកបាក់ប្រេះស្រាំតាំងពីថ្នាក់លើរហូតដល់ថ្នាក់ក្រោម។

យើងគ្មានភ្ញាក់ផ្អើលនឹងការលាឈប់នេះទេ ពីព្រោះយើងបានស្គាល់ចរិត សម រង្ស៊ី ច្បាស់ណាស់ថា សម រង្ស៊ី ជាមនុស្សគិតខ្លី កំសាក អាត្មានិយម ដែលមិនខ្វល់អ្នកណាទាំងអស់។ តើហេតុអ្វី សម រង្ស៊ី ធ្វើយ៉ាងដូច្នេះ? ហេតុអ្វី សម រង្ស៊ី បោះបង់ចោលគណបក្សសង្គ្រោះជាតិ?៖ ចម្លើយដ៏ងាយយល់គឺ៖

ទី១) សម រង្ស៊ី អស់ជំនឿថា គណបក្សនេះនឹងមិនអាចជួយគាត់បាននោះទេ។
ទី២) សម រង្ស៊ី លែងមានជំនឿតទៅទៀតថា មនុស្សទាំងអស់នៅក្នុងគណបក្សនេះនឹងបន្តស្តាប់មតិគាត់ ឬបន្តទទួលយកយោបល់ពីគាត់ទៀតនោះទេ។
ទី៣) សម រង្ស៊ី ក៏ដឹងច្បាស់ថា គាត់គ្មានឱកាសទទួលបានសមាណចិត្តពីប្រជាជនកម្ពុជាតទៅទៀតទេ ពោលគឺ សម រង្ស៊ី ដឹងច្បាស់ណាស់ថា៖ «ប្រជាជនកម្ពុជាមិនបោះឆ្នោតឲ្យគាត់ជាដាច់ខាត»។ ទី៤) ចំណុចសំខាន់បំផុតគឺ សម រង្ស៊ី លែងជឿលើខ្លួនឯង! គឺលែងជឿថា នឹងគ្មានឱកាសអ្វីតទៅទៀតទេ។ មនុស្សដូច សម រង្ស៊ី គឺនៅពេលដែលលែងជឿលើខ្លួនឯង និងអស់សង្ឃឹមចំពោះអ្នកដទៃហើយ ជំរើសមានតែមួយគត់គឺ «ធ្វើអត្តឃាត»។

ពិសោធន៍កន្លងមក សម រង្ស៊ី ដឹងច្បាស់ណាស់ថា ពេលគាត់រត់ចោលស្រុកប៉ុន្មានលើកប៉ុន្មានសារ តើមានអ្នកណាជួយគាត់បាន? ក្រៅតែពីរង់ចាំនិងសុំអង្វរសម្តេចតេជោ ហ៊ុន សែន ឲ្យលើកទោសឲ្យ។ សូមពិនិត្យសាវតាចុះ មនុស្សក្នុងបក្ស តើអ្នកណាជួយគាត់បាន? គ្មានទេ! ឥឡូវនេះ ទង្វើនេះ ក៏សបញ្ជាក់ដែរថា សម រង្ស៊ី ទទួលស្គាល់ដោយខ្លួនឯងថា គាត់ពិតជាបានដើរដល់ផ្លូវបញ្ចប់ហើយ។

ថ្ងៃនេះ ជាការតបស្នងចំពោះភាពអស់សង្ឃឹមនិងការអស់ជំនឿលើគណបក្ស និងសមាជិករបស់ខ្លួន គឺ សម រង្ស៊ី បង្ខំចិត្តដើរចេញពីគណបក្សនេះតែម្តង។ នេះក៏ឆ្លុះបញ្ចាំងថា សម រង្ស៊ី ជាអ្នកនយោបាយអត់មាយាទ និងគ្មានទស្សនៈវិស័យទាល់តែសោះ។ ករណីនេះ ងាយយល់ទេ៖ ប្រសិនបើជាអ្នកមានទស្សនៈវិស័យនិងការទទួលខុសត្រូវ ទោះក្នុងករណីណាក៏ដោយ ទោះក្នុងកាលៈទេសៈណាក៏ដោយ គេត្រូវអត់ធ្មត់ ហើយត្រូវយកឱកាសនេះ ដើម្បីរៀបចំអ្នកបន្តវេនគណបក្សឲ្យបានច្បាស់លាស់ មុននឹងចាកចេញទៅ។

ថ្ងៃនេះដែរ ដើម្បីជាការបំភ័ន្តមតិមហាជន ចំពោះការបោះបង់ចោលគណបក្សសង្គ្រោះជាតិនេះ សម រង្ស៊ី បានសរសេរថា៖ «រដ្ឋសភាជាតិនឹងរៀបច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនាទីតំណែងគាត់»។ ចុម! សម រង្ស៊ី អីក៏ល្ងង់ម្ល៉េះ? ធ្វើជាកីឡាករនយោបាយ បែរជាមានទស្សនៈមួយរំពឹងថា នៅពេលឡើងរេញប្រគួត នោះនឹងទទួលបានពីដៃគូនូវការថ្នមអង្អែលម៉ាស្សា ការធ្វើសរសៃពីដៃគូប្រគួតទៅវិញ! ឆោតអី ក៏ឆោតយ៉ាងនេះ។ សម រង្ស៊ី គួរគិតបែបនេះវិញ៖ «នៅលើលោកនេះ បើបក្សប្រឆាំងមិនជេរ មិនរិះគន់ ទើបវាជារឿងចម្លែក! កុំឆោតពេក!»។

ឥឡូវ សន្មត់ថា រដ្ឋសភាជាតិនឹងធ្វើច្បាប់ស្តីពីគណបក្សនយោបាយទៅចុះ។ ខណៈនេះច្បាប់មិនទាន់នឹងចេញផង ស្រាប់តែ សម រង្ស៊ី សម្លាប់ជីវិតនយោបាយរបស់ខ្លួន ដោយខ្លួនឯង។ កីឡាករដែលបោះបង់ចោលការប្រគួត គឺជាកីឡាករដែលចាញ់។ កុំទៅដើរទះទ្រូងថា ខ្លួនឯងពូកែ បើមិនក្លាហានហ៊ានប្រឈមនឹងការពិតផងនោះ។

សម រង្ស៊ី សរសេរភូតទៀតថា៖ «គាត់ជានិមិត្តរូបតំណាងឲ្យការតម្រង់ទិសនយោបាយ»។ ផេះ! អ្នកតម្រង់ទិសនយោបាយរត់បាតជើងសព្រាតបែបនេះ!? អ្នកនិមិត្តរូបនាំស្រីយកទៅឌីត រលួយពេញគណបក្សយ៉ាងនេះ!? អ្នកមានឥទ្វិពល រត់ចោលគណបក្ស ទុកឲ្យម៉េម៉ាយ មិនដឹងទិស មិនដឹងគោលដៅរតាត់រតាយរញ៉េរញ៉ៃបែបហ្នឹង!?

ខ្ញុំបានព្យាករណ៍ទុករួចហើយ ហើយឥឡូវ ជីវិតនយោបាយរបស់ សម រង្ស៊ី បានមកដល់ទីបញ្ចប់ ដោយការធ្វើអត្តឃាត។ កន្លងមក សម រង្ស៊ី យល់ខុសថា៖ «ប្តឹងកាន់តែច្រើន កាន់តែល្អ»។ មិនមែនទេ គឺការជាប់បណ្តឹងកាន់តែច្រើន គឺកាន់តែធ្វើឲ្យអស់តម្លៃ ហើយការរួមរិតដោយទោសកំហុសកាន់តែច្រើន គឺពិតជានាំដល់ការអស់ជីវិតនយោបាយប្រាកដមែន។ «ច្បាប់ទល់នឹងនយោបាយ» វាបានផ្ញើសារថា នៅលើពិភពលោកនេះ ទីណាក៏ដោយ «អ្នកទោស» គឺប្រែថា «ចប់»៕ (ដោយ សេនាជាតិ)

wp-1486812208925.jpg

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com