លោក សម​ រង្ស៊ី លាលែងពីមេបក្ស, លោក យឹម សុវណ្ណ ថាជាការពិត

ភ្នំពេញ ៖ លោក យឹម សុវណ្ណ អ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ បានបញ្ជាក់ថា លិខិតលាលែងរបស់លោក សម រង្ស៊ី ដែលបង្ហោះលើទំព័រហ្វេសប៊ុក គឺជាលិខិតផ្លូវការ ប៉ុន្តែលោកបានបដិសេធមិនបកស្រាយអំពីមូលនៅពីក្រោយខ្នងនាំឲ្យមានការសម្រេចចិត្តបែបនេះ។

លោកមានប្រសាសន៍ថា «គឺជាលិខិតផ្លូវការហើយ»។

សូមបញ្ជាក់ថា មុននេះបន្តិច លោក សម រង្ស៊ី បានបញ្ជាក់ក្នុងហ្វេសប៊ុក អមជាមួយលិខិតលាលែងតំណែងមួយសន្លឹក និងរូមថតអ្នកគាំទ្រ ដូច្នេះថា«គ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ»។

លោកបានសរសេរនៅក្នុងលិខិតនេះថា «ការលាលែងរបស់ខ្ញុំ ពីដំណែងជាប្រធានគណបក្ស និងពីសមាជិកបក្សសង្គ្រោះជាតិ ដោយសារមូលហេតុផ្ទាល់ខ្លួន»។

លោកបានប្រាប់សមាជិកបក្សថា «ខ្ញុំសូមឲ្យគណៈកម្មាធិការអចិន្ត្រ័យ និងគណៈកម្មាធិការនាយក គណបក្សសង្គ្រោះជាតិ មេត្តាជ្រាបជាព័ត៌មានអំពីសេចក្តីសម្រេចរបស់ខ្ញុំ ហើយចាត់ទុកថា សេចក្តីសម្រេចនេះចូលជាធរមាន ចាប់ពីថ្ងៃចុះហត្ថលេខារបស់ខ្ញុំនេះតទៅ»។

លោក សម រង្ស៊ី បានសរសេរនៅលើទំព័រហ្វេសប៊ុកថថា «នៅក្នគ្រប់កាលៈទេសៈ ខ្ញុំនៅតែរក្សាឧត្តមគតិសង្គ្រោះជាតិ ជានិច្ច ក្នុងបេះដូងរបស់ខ្ញុំ។
In all circumstances I continue to cherish and to uphold the CNRP’s ideals in my heart»។

លោក សម រង្សី មិនទាន់អាចទាក់ទងបានទេនៅពេលនេះ៕

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com