កឹម សុខា ថា ខេត្តមានមួយអសនៈ ពលរដ្ឋកំពុងតែមានការឈឺចាប់ 

កោះកុង ៖ ប្រធានស្តីទីគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានណែនាំទៅអ្នកគាំទ្ររបស់ខ្លួន ពិសេសតំណាងរាស្ត្រអោយយកចិត្តទុកដាក់ចំពោះខេត្តណាដែលមានតំណាងរាស្ត្រតែម្នាក់។

​នៅថ្ងៃទី ១១ ខែ កុម្ភៈ ឆ្នាំ ២០១៧ ឯខេត្តកោះកុង លោកបានបញ្ជាក់ទៅថ្នាក់ដឹកនាំប្រចាំខេត្តដូច្នេះថា 《ចាប់ពីអាណត្ដិនេះតទៅ ខ្ញុំសូមឲ្យថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិយើង ទាំងថ្នាក់មូលដ្ឋាន និងថ្នាក់ជាតិ យកចិត្តទុកឲ្យបានខ្លាំងចំពោះខេត្តដែលមាន១អាសនៈតំណាងរាស្រ្ដ ទាំង៨ខេត្តនោះ។》

 លោកបន្ត  《ដោយខ្ញុំសង្កេតឃើញថា កាលពីអាណត្ដិមុនៗ យើងហាក់បីដូចជា តទីឲ្យគូប្រកួតរបស់យើង ដោយយើងមិនបានយកចិត្តទុកដាក់ខ្លាំង ចំពោះខេត្ត ដែលមាន ១អាសនៈតំណាងរាស្រ្ដ។》

ថ្លែងក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ ខេត្តកោះកុង លោក កឹម សុខា អះអាងដូច្នេះថា 《ខ្ញុំជឿជាក់ថាបច្ចុប្បន្ននេះ ប្រជាពលរដ្ឋនៅខេត្តទាំងនោះ កំពុងតែមានការឈឺចាប់ ដោយភាពអយុត្ដិធម៌ និងភាពក្រីក្រ ហើយចង់ឲ្យមានការផ្លាស់ប្ដូរណាស់។》

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com