ស្អែករត់ប្រណាំងស្ត្រី និងកីឡា រត់ដើម្បីក្តីស្រឡាញ់នឹងប្រព្រឹត្តិទៅកោះពេជ្រ

ភ្នំពេញៈ ស្អែកនេះ​ រត់ប្រណាំងស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រឡាញ់ចម្ងាយ ៥គីឡូម៉ែត្រ លើកទី៤ នឹង ប្រាកដខ្លួនឡើងនៅក្នុងបរិវេនកោះពេជ្រ ដើម្បីអបអរថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ និងបំផុសស្ដ្រីឲ្យចូលរួមក្នុងសកម្មភាពកីឡាកាន់តែច្រើន ។
         ឯកឧត្ដម វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា បានមានប្រសាសន៍ថា មកទល់ពេលនេះមានប្រជាពលរដ្ឋ ពិសេសយុវវ័យជាង ២,០០០នាក់ហើយ ដែលបានចុះឈ្មោះចូលរួមកម្មវិធីស្ដ្រី និងកីឡា រត់ដើម្បីសេចក្ដីស្រឡាញ់ចុងសប្ដាហ៍នេះ ។

        លោកជំទាវ ម៉ក់ វណ្ណស៊ីថា ប្រធានគណៈកម្មាធិការស្រ្តី និងកីឡា បានបញ្ជាក់ដែរថា គោលបំណាងនៃការបង្កើតកម្មវិធី នេះ គឺដើម្បីបំផុសសកម្មភាព ស្ដ្រីឲ្យចូលរួមលេង កីឡាឲ្យបានច្រើន ស្របតាមទិសដៅឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ ដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះ ហើយក៏ដើម្បីចំអបអរថ្ងៃ១៤ កុម្ភៈ ឬថ្ងៃបុណ្យនៃសេចក្ដីស្រឡាញ់ ដើម្បីបញ្ចប់ការភាន់ច្រឡំរបស់យុវជនមួយចំនួន ដែលចាត់ទុកជាថ្ងៃបុណ្យសង្សារ ឬជាថ្ងៃត្រូវប្រគល់ខ្លួនប្រាណឲ្យគ្នាផងដែរ ។

​ព្រឹត្តិការណ៍នេះរៀបចំដោយគណៈកម្មាធិការស្រ្ដីនិងកីឡាសហការជាមួយគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com