សេង សុវណ្ណារ៉ា៖ មិត្ត​《មិនគួរ​》ឲ្យ​រាប់រក​មាន៤​ប្រភេទ

​ភ្នំពេញ ៖ រដ្ឋលេខាធិការនៃក្រសួងយុត្តិធម៌ម្នាក់ សរបពេលដែលស្អែកនេះជាថ្ងៃ 《បុណ្យមាឃបូជា》 លោកបានលើកយកទ្រឹស្តីនៃអង្គព្រះសម្មាសាម្ពុធ ពាក់ព័ន្ធនឹងការរាប់អាន(សេពគប់)មិត្ត។

លោក សេង សុវណ្ណារ៉ា ក្នុងបណ្តាញសង្គមហ្វេសប៊ុកមុននេះបន្តិចលោកបានលើកឡើងថា ព្រះពុទ្ធសាសនា បានទូន្មាន​ថា មិត្ត​មិនគួរ​ឲ្យ​រាប់រក​មានចំនួន៤​ប្រភេទ។

​លោកបានបន្តថា ការ​សេពគប់​មិត្ត​ល្អ គឺមាន​សារសំខាន់​យ៉ាងខ្លាំង ពីព្រោះ មិត្តភក្តិ​ល្អ​នឹង​នាំមក​នូវ​សេចក្តីចម្រើន។ ផ្ទុយ​មកវិញ ប្រសិនបើ​សេពគប់​បាបមិត្ត គឺអាច​នាំទុក្ខ​ទោស​ដល់​ខ្លួន ​។ 

លោកថាតាមហេតុផលនេះ​ទើប ព្រះពុទ្ធសាសនា បានកត់សម្គាល់​មិត្ត​《មិនល្អ》​មានចំនួន ​៤​ប្រភេទ​៖

 
​ប្រភេទ​ទីមួយ​÷ មិត្ត​គិតតែ​ប្រយោជន៍​ផ្ទាល់ខ្លួន ​។​

 
​ប្រភេទ​ទី​ពីរ​÷ មនុស្ស​បានតែ​ខាង​និយាយ ដែលមាន​លក្ខណៈ​៤​យ៉ាង គឺ​១- យកពាក្យ​មិនបានការ​មក​និយាយ​ហាក់ដូចជា​ចង់​ជួយ​មិត្ត  ២- ទទួល​រាក់ទាក់​មិត្ត​ តែ​របស់អ្វីៗមិនមានជួយ ល្អតែមាត់ខាងក្រៅ  ៣- ពេល​មិត្ត​មានធុរៈ​មិន​ជួយ អាង​លេស​ថា រវល់  ៤- ពេល​មិត្ត​មានធុរ:ក៏​អាង​ថា​ជួយ តែ​ត្រឡប់​ជា​មិន​ជួយ​វិញ​ ។ បុគ្គល​បែបនេះ គ្មាន​សេចក្តី​ទៀងត្រង់​មិនអាច​យក​ជា​មិត្តភក្តិ​បាននោះទេ ​។ 

 
​ប្រភេទ​ទី​បី​÷ មិត្ត​ដែល​និយាយ​អែបអប​ចាក់បណ្តោយ​តាម មាន​លក្ខណៈ​៤​យ៉ាង គឺ​ ១- បើ​មិត្ត​ធ្វើ​អាក្រក់ ក៏​យល់ព្រម​តាម  ២- បើ​មិត្ត​ធ្វើ​ល្អ ក៏​យល់ព្រម​តាម ៣- សរសើរ​មិត្ត តែ​ក្នុង​ទី​ចំពោះមុខ  ៤- នៅ​កំបាំងមុខ​មិត្ត និយាយ​រិះគន់​មិត្ត​ ។ បុគ្គល​នោះ​ឈ្មោះថា ធ្វើ​ឲ្យ​ខូច​កេរ្តិ៍ឈ្មោះ​របស់​មិត្តភក្តិ​ ។    

 
​ប្រភេទ​ទី​បួន​÷ មិត្ត​ដែល​ដឹកនាំ​ក្នុង​ផ្លូវ​វិនាស  ដែលមាន​លក្ខណៈ​៤​យ៉ាង គឺ​១- ដឹកនាំ​មិត្ត​ឲ្យ​ផឹក​គ្រឿង​ស្រវឹង និង​គ្រឿងញៀន ​២- ដឹកនាំ​មិត្ត​ដើរលេង​យប់​ហួស​វេលា ​៣- បបួល​មិត្ត​ដើរលេង បោះបង់​ការសិក្សា ៤- ដឹកនាំ​មិត្ត​ឲ្យ​លេង​ល្បែងស៊ីសង និង​ដើរលេង​ពាលា​អាវ៉ាសែ​  ៕

appstore-300x83  googleplay-300x83

អត្ថបទដែលជាប់ទាក់ទង