កម្ពុជា-ថៃ នឹងចុះហត្ថលេខាលើអនុស្សរណៈ លើវិស័យអប់រំរវាងប្រទេសទាំងពីរ

ភ្នំពេញ ៖ រដ្ឋមន្រ្តីក្រសួងអប់រំនៃព្រះរាជាណាចក្រថៃ នឹងមកបំពេញទស្សកិច្ចជាផ្លូវការនៅព្រះរាជាណាចក្រកម្ពុជាជាផ្លូវការនាថ្ងៃខាងមុខ។

 

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងអប់រំ យុវជន និងកីឡា របស់ប្រទេសកម្ពុជា បានអោយដឹងថា លោក ធីរៈគៀត ចៈរើនសេដ្ឋសិន ប្រធានក្រុមប្រឹក្សារដ្ឋមន្រ្តីអប់រំអាស៊ីអាគ្នេយ៍ និងជាជារដ្ឋមន្រ្តីក្រសួងអប់រំប្រទសថៃនឹងទស្សកិច្ចជាផ្លូវការនៅកម្ពុជាផ្លូវការនាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០១៧ ខាងមុខ។

 

សេចក្តីប្រកាសចុះថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ បានសរសេរបន្តថា វត្តមានរបស់លោក ធីរៈគៀត ចៈរើនសេដ្ឋសិន នៅកម្ពុជានេះ ក៏នឹងគ្រោងចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា ស្តីពី កិច្ចសហប្រតិបត្តិការលើវិស័យអប់រំ រវាងប្រទេសទាំងពីរកម្ពុជា-ថៃ។

 

ក្រៅពីនោះ រដ្ឋមន្រ្តីក្រសួងអប់រំប្រទសថៃ ក៏នឹងទស្សនាវិទ្យាល័យព្រះស៊ីសុវត្តិ សារមន្ទីរជាតិ ព្រះបរមរាជវាំង ដើម្បីស្វែងយល់ពីវិស៏យអប់រំ និងវប្បធម៌ អរិយធម៌របស់កម្ពុជា៕

 

 

photo_2017-02-11_11-19-59

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com