ឡេង ប៉េងឡុង ៖ តួនាទី និងសម្ភារៈថ្នាក់ដឹកនាំបក្សទាំងពីរត្រូវបញ្ចប់ និងដកហូត

ភ្នំពេញ ៖ ទ្រព្យសម្បត្តិរដ្ឋសភាទាំងអស់ត្រូវប្រមូលមកវិញ ក្រោយពីរដ្ឋសភាបាននិរាករណ៍សេចក្តីសម្រេចចំនួនបី លុបចោលប្រធានក្រុមតំណាងរាស្រ្តភាគតិច និងភាគច្រើនក្នុងរដ្ឋសភា។

 

លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភា ក្នុងកិច្ចសម្ភាសជាមួយ swift news បានបញ្ជាក់យ៉ាងច្បាស់ថា ការដកហូតទ្រព្យសម្បត្តិរដ្ឋសភានេះ ក្រោយពីសេចក្តីសម្រេចថ្មី និរាករណ៍លើសេចក្តីសម្រេចចាស់ចំនួនបី ដោយលុបចោលប្រធានក្រុមតំណាងរាស្រ្តភាគតិច និងភាគច្រើនក្នុងរដ្ឋសភា ភ្លាមៗបន្ទាប់សម្តេចពញាចក្រីចុះហត្ថលេខា។

 

លោកបានបញ្ជាក់ថា មានទាំងការដកហូត និងបញ្ចប់តួនាទីមួយចំនួន ដែលផ្តល់ដល់ ប្រធានក្រុមអនុប្រធានក្រុមទាំងពីរ នៃ«មតិភាគតិច» ព្រមទាំងលេខាធិការដ្ឋាន។ ដូចគ្នានេះដែរ ប្រធានក្រុមអនុប្រធានក្រុមទាំងពីរ នៃ«មតិភាគច្រើន» ព្រមទាំងលេខាធិការដ្ឋាន។

 

លោកបញ្ជាក់ថា «ដកតែថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្ស។ ទាំងគណបក្សប្រជាជន ទាំងគណបក្សសង្គ្រោះជាតិ គឺដកទាំងពីរ។ សេការតែត្រូវបញ្ឈប់ហើយ ប៊ុយរ៉ូគាត់ គឺថាអត់មានទៀតទេ ត្រូវដកហើយ។ … ឯឡានអត់មានទេ»។

 

លោកបន្តថា «គាត់ជាតំណាងរាស្រ្ត គាត់មានបន្ទប់តំណាងរាស្រ្ត គាត់ទៅធ្វើការនៅតំណាងរាស្រ្តទៅ។…. ទាំងជំនួយការ ទាំងទីប្រឹក្សា លប់ឈ្មោះចេញទាំងអស់ហ្នឹង ទាំងគណបក្សប្រជាជន ទាំងគណបក្សសង្គ្រោះជាតិលប់ចេញទាំងអស់។

 

លោកបញ្ជាក់ជាចុងក្រោយដូច្នេះថា «ថ្នាក់ដឹកនាំតំណាងរាស្រ្តគណបក្ស គណបក្សហ្នឹងម្ខាងមានបី គឺ ដកទាំងបីហ្នឹងអស់តំណែងជាប្រធាន អនុប្រធាន សមាជិករបស់ថ្នាក់ដឹកនាំហ្នឹងអស់ហើយ គាត់ជាតំណាងរាស្រ្ត ទៅតំណាងរាស្រ្តវិញទៅ ហើយមធ្យោបាយដែលផ្តល់ជូនហ្នឹង មាន បន្ទប់ មានសម្ភារៈ និងលេខាធិកាលប់ចោលអស់ហើយ។មានតែប៉ុន្នឹងទេបាទ ។»

 

16650577_733588393467269_921391827_n 16706752_733588406800601_210044167_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com