ពលរដ្ឋកោះកុង និងព្រះវិហារ គ្រោងបន្តការតវ៉ា នៅថ្ងៃច័ន្ទ

ភ្នំពេញ ៖ ក្រុម ទាមទារដីធ្លីមកពីខេត្តកោះកុង និងខេត្តព្រះវិហារ បានកំពង់ស្នាក់នៅវត្តសាមគ្គីរង្សី ស្ថិតនៅក្រុមទី៤ ភូមិទ្រា២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ គ្រោង បន្តការតវ៉ារឿងដីធ្លីនៅ ថ្ងៃច័ន្ទទី១៣ ខៃកុម្ភៈ ឆ្នាំ២០១៧។

 

 

តាមប្រភពច្បាស់ការពីប្រជាពលរដ្ឋដែលមកស្នាក់នៅវត្តសាមគ្គីរង្សីនាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ ថា ពួកគាត់មានគ្នាប្រមាណ១៧៥នាក់ តំណាងអោយ១៧៥គ្រួសារ បានកំពុងបន្តស្នាក់នៅក្នុងវត្តសាមគ្គីរង្សី។

 

 

គាត់បន្តថា ពួកគាត់មក ក្នុងគោលបំណង ដើម្បីយកឯកសារពាក់ព័ន្ធនិងដីធ្លីរបស់ពួកគាត់មកអោយខាងក្រសួងរៀបចំដែនដីដើម្បីពិនិត្យនិងមានគំរោងចេញទៅក្រសួងរៀបចំដែនដីនៅព្រឹកថ្ងៃច័ន្ទទី១៣ ខៃកុម្ភៈ ឆ្នាំ២០១៧។

 

 

ឯប្រជាពលរដ្ឋមកពីខេត្តព្រះវិហារចំនួន៦នាក់ផ្សេងទៀត ក៏ត្រូវទៅក្រសួងរៀបចំដែនដូចគ្នាដែរ គឺក្នុងរឿងដីធ្លីតែមួយ។

 

WhatsApp Image 2017-02-11 at 8.41.20 AM WhatsApp Image 2017-02-11 at 8.41.21 AM WhatsApp Image 2017-02-11 at 8.41.23 AM

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com