លោក សម រង្ស៊ី បន្តហៅរដ្ឋសភាកម្ពុជាថា «ទីងម៉ោង»

បារីស ៖ ប្រធានគណបក្សប្រឆាំង បន្ទាប់ពីដឹងថា តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាប្រមាណជាង៦០រូប បានធ្វើសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដាក់ជូនរដ្ឋសភា កាលពីថ្ងៃទី១០ ខែកុម្ភៈម្សិលម៉ិញនេះ លោក បន្តការហៅរដ្ឋសភានោះថា ជារដ្ឋសភា«រដ្ឋសភាទីងមោង»របស់គណបក្សប្រជាជនកម្ពុជា។

 

 

នាព្រឹកថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០១៧ នៅប្រទេសកម្ពុជា លោក សម រង្ស៊ី ដែលកំពុងនារទេសខ្លួននៅប្រទេសបារាំងនោះបានចាត់ទុកកម្ពុជា ជារដ្ឋសភាទីងមោង។ លោកបានបន្តថា រដ្ឋសភារបស់គណបក្សប្រជាជនកម្ពុជា កំពុងតែគិតគូររៀបចំច្បាប់ថ្មីមួយ ដែលមានបំណងចង់រំលាយគណបក្សសង្គ្រោះជាតិ ដោយយករូបលោកធ្វើជាលេស។

 

មុននេះពីរម៉ោង លោក សម រង្ស៊ី បានពន្យល់ដូច្នេះថា «ច្បាប់នេះនឹងរៀបចំឲ្យមានប្រព័ន្ធបក្សតែមួយឡើងវិញ ដូចកាលពីសម័យកុម្មុយនិស្ត។ គេកំពុងតែតុបតែងច្បាប់នេះ ដោយសំដៅមកលើរូបខ្ញុំ ក្នុងឋានៈខ្ញុំជាប្រធានគណបក្សសង្គ្រោះជាតិ។ ដោយសារតែគណបក្សសង្គ្រោះជាតិ ជាគណបក្សប្រឆាំងតែមួយគត់ ដែលមានតំណាងរាស្ត្រជាប់ឆ្នោតក្នុងរដ្ឋសភា ហើយដែលជាគណបក្សតែមួយគត់ ដែលអាចប្រកួតឈ្នះគណបក្សប្រជាជនកម្ពុជា។

 

លោកបន្ត «បើមានការបោះឆ្នោតត្រឹមត្រូវ។ តែច្បាប់តុបតែងឡើង ដើម្បីគ្រាន់តែដកហូតតួនាទីពី សម រង្ស៊ី នេះ នឹងមិនមានឥទ្ធិពលអ្វីទេ ក្នុងឆាកនយោបាយនៃប្រទេសកម្ពុជា។ ទោះជាខ្ញុំលះបង់រាល់តួនាទីរបស់ខ្ញុំ ក្នុងជួរគណបក្សក៏ដោយ ក៏ខ្ញុំនៅតែជានិមិត្តរូប តំណាងឲ្យទឹកចិត្តប្រជារាស្ត្រ ដែលប្រឆាំងរបបផ្តាច់ការ និងពុករលួយសព្វថ្ងៃ ។ ចំណុចនេះហើយ ដែលមានសារៈសំខាន់ ក្នុងការកំណត់ទិសនយោបាយ ក្នុងចិត្តរបស់ប្រជារាស្ត្រខ្មែរ៕»

 

 

7c0fd27b-23fa-45c6-ae53-3fbfa36dea82 BN-LF932_cambod_J_20151113061324

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com