លោក ហ៊ុយ វណ្ណៈ ៖ «អ្នកធ្វើ និង អ្នកសន្យា គឺ ខុសគ្នា»

ភ្នំពេញ ៖ ស្របពេលដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានកំពុងចុះតាមមូលដ្ឋានដើម្បីពិនិត្យ ពីសុខទុក្ខ និងការខ្វះខាតរបស់ប្រជាពលរដ្ឋ មេបក្សប្រឆាំង លោក សម រង្ស៊ី បានតែទ្រឹស្តី និងវោហារស័ព្ទ តែការអនុវត្តដើម្បីប្រយោជន៍ប្រជាពលរដ្ឋ គឺ សូន្យ។

 

ក្នងហេតុផលខាងលើ លោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា បានបង្ហាញនូវទស្សនៈមួយដូច្នេះថា «”អ្នកធ្វើ” និងអ្នកសន្យា គឺខុសគ្នាដាច់ស្រឡះ។ បើប្រជាជាតិមួយ ស្រាប់តែដេករង់ចាំអ្នកសន្យា គឺស្មើនឹង សូន្យ។»

 

ក្នុងយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ នេះ លោកក៏បានបង្ហាញនូវទស្សនៈតាមហ្វេសប៊ុកដូច្នេះថា «”មេដឹកនាំរបស់ប្រជាជន” និង អ្នកនយោបាយសន្យាខ្យល់ជើងមិនជាប់ដី គឺខុសគ្នាដាច់ស្រឡះ!។»

 

លោកថាភាពស្និទ្ធស្នាលរវាងថ្នាក់ដឹកនាំកំពូលរបស់កម្ពុជា ជាមួយនិងប្រជាពលរដ្ឋ  បង្កើតបានភាព«កក់ក្តៅ»។ លោកថាកក់ក្តៅនេះហើយ ដែលយើងនៅជាមួយគ្នាជារៀងរហូត។

 

ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជារូបនេះបានរំលឹកនូវព្រះបន្ទូលរបស់សម្តេច នរោត្តម សីហនុ ព្រះបរមរតនកោដ្ឋយ៉ាងដូច្នេះថា «សម្តេច នរោត្តម សីហនុ ធ្លាប់មានព្រះរាជបន្ទូលថា សម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំមិនអាចខ្វះបាន ហើយនឹងដឹកនាំកម្ពុជាយូរអង្វែង រីឯអ្នកនយបាយណាដែលប្រឆាំងលោក គឺនឹងមានវាសនាត្រឹមជាអ្នកប្រឆាំងអស់មួយជីវិត។»

 

16602720_1589915494359570_6425405196821014646_n 16649495_1589915491026237_8889636976620207792_n 16708590_1589915487692904_1260386976412488110_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com