លោក សម រង្ស៊ី ថា តុលាការ USA ឲ្យ Caltex បញ្ចេញវីដេអូកាម៉េរា រឿងសម្លាប់លោកកែម ឡី

ប៉ារីស ៖ ប្រធានគណបក្សសង្គ្រោះជាតិ បានអះអាងថា តុលាការ រដ្ឋ California សហរដ្ឋអាមេរិក បានសម្រេចទទួលយក សំណើរបស់ខ្ញុំ ទាមទារឲ្យក្រុមហ៊ុន Chevron ដែលជាម្ចាស់ស្ថានីយ៍ប្រេងសាំង Caltex នៅប្រទេសកម្ពុជា បញ្ចេញវីដេអូ កាម៉េរាសុវត្ថិភាព ដែលបានថតពីរូបភាព នៃការបាញ់សម្លាប់លោក បណ្ឌិត កែម ឡី កាលពីថ្ងៃទី ១០ ខែកក្កដា ឆ្នាំ ២០១៦។

 

ក្នុងហ្វេសប៊ុកយប់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧  លោក សម រង្ស៊ី បានបន្តថា សំណើរបស់លោក បានពាក់ព័ន្ធនឹងរឿងក្តីពីផ្សេងទៀតដែរ គឺ បណ្តឹងរបស់លោក ហ៊ុន សែន ពីបទបរិហាកេរ្តិ៍ ចំពោះមុខតុលាការប្រទេសកម្ពុជា ស្តីពីការចោទប្រកាន់រូបលោកដែលបាននិយាយថា រដ្ឋាភិបាលលោក ហ៊ុន សែន នៅពីក្រោយការបាញ់សម្លាប់លោកបណ្ឌិត កែម ឡី។ និងបណ្តឹងរបស់ប្រជាពលរដ្ឋខ្មែរ ជាជនរងគ្រោះមួយចំនួន មានទាំងរូបខ្ញុំផងដែរ ដែលប្តឹងពីលោក ហ៊ុន សែន ចំពោះមុខ តុលាការព្រហ្មទណ្ឌអន្តរជាតិ (ICC) ពីបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ៕

 

16508693_1362274877162575_401378188784399016_n16601810_1362280340495362_6429238232782072540_o

16507895_1362281170495279_6707321149013071393_n 16507961_1362281167161946_7916963749706914165_n 16508013_1362281197161943_5182260788458662497_n

16681601_1362281213828608_5169827293318058101_n
16708326_1362281207161942_5680943967579093465_n

16681898_1362281163828613_4964133580406373403_n

 

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com