អ្នកច្បាប់ថា លោក សម រង្ស៊ី មិនដឹងច្បាប់ ICC

ភ្នំពេញ ៖ លោក សម រង្ស៊ី គ្មានទឡ្ហីករណ៍ គ្រប់គ្រាន់តាមផ្លូវច្បាប់ ដើម្បីប្តឹង សម្តេចតេជោ ហ៊ុន សែន ទៅកាន់តុលាការអន្តរជាតិ (ICC)ទេ ចំពោះករណី ក៥។

 

អ្នកច្បាប់ម្នាក់បានលើកឡើងថា ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី ទំនងជាចង់បានប្រជាប្រិយ៍ភាពពីប្រជាពលរដ្ឋឡើងវិញ ខណៈខ្លួនកំពុងបាត់បង់ទំនុកចិត្តបន្តិចម្តងៗពីអ្នកគាំទ្ររបស់ខ្លួននាពេលកន្លងមក។

 

អ្នកច្បាប់រូបនេះបានធ្វើការពន្យល់ថា ជាគោលការណ៍នៃបទបញ្ញត្តិ ពិសេសរបស់សន្ធិសញ្ញាក្រុងរ៉ូម ឆ្នាំ ១៩៩៧ តុលការ ICC មានសមត្ថកិច្ចទទួលយករឿងក្តី ពីគ្រប់ប្រទេសទាំងអស់ដែលជា«ហត្ថលេខី»នៃសន្ធិសញ្ញា ICC ។

 

លោកបន្ថែមថា តុលការ ICC នេះ ក៏មានសមត្ថកិច្ចទទួលយកបណ្តឹងឧក្រិដ្ឋតែបួនប៉ុណ្ណោះ ហើយបណ្តឹងទាំងអស់នោះ ត្រូវតែជារឿងដែលកើតឡើងក្រោយឆ្នាំ១៩៩៧ (ក្រោយតុលាការនេះកើត)។ ចំពោះរឿងដែលកើតមុន តុលាការនេះចាប់កំណើត តុលការ ICC នេះក៏មិនអាចទទួល ឬមានសមត្ថកិច្ចលើកមកជំរះដែរ។ «តុលាការ ICC មិនមានអំណាច ប្រតិសកម្ម ក្នុងការទាញយករឿង ដែលកើតមុនតុលាការនេះចាប់កំណើត មកជម្រះបានឡើយ។ … ការប្រកាសប្តឹងរបស់លោក សម រង្ស៊ី នេះ គាត់ហាក់ដូចជាមិនដឹងពីច្បាប់ ICC ឬគាត់ធ្វើមិនដឹង?។»

 

លោកបានបន្តថា តុលការ ICC នេះ ក៏មានសមត្ងកិច្ចលើបណ្តឹងឧក្រិដ្ឋតែបួនប៉ុណ្ណោះ។ បណ្តឹងឧក្រិដ្ឋទាំងបួននោះ រួមមាន ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ឧក្រិដ្ឋកម្មប្រល័យពូជន៍សាសន៍ ឧក្រិដ្ឋកម្មសង្គ្រាម និងឧក្រិដ្ឋកម្មឈ្លានពាន។

 

សូមរំលឹកថា ថ្មីៗនេះ លោក សម រង្ស៊ី ប្រធានគណបក្សសង្គ្រោះជាតិ បាននឹងកំពុងរៀបចំសំណុំឯកសារប្តឹងសម្តេចតេជោ ហ៊ុន សែន និងសម្តេច ហេង សំរិន ទៅតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (International Criminal Court) ហៅកាត់ថា ICC អំពី ផែនការ «ក៥»  ដែលបានកើតឡើងចន្លោះឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៨៨៕

 

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com