សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ ដល់ដៃរដ្ឋសភា ក្នុងថ្ងៃទី១០នេះ

ភ្នំពេញ ៖ សេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ បានមកដល់រដ្ឋសភាហើយបាព្រឹកថ្ងៃទី១០ ខែកុម្ភៈនេះ។

 

 

ក្នុងកិច្ចសម្ភាសជាមួយ swiftnews មុននេះបន្តិចថា លោកឡេង ប៉េងឡុង អ្នកនាំពាក្យររដ្ឋសភា ប្រាប់ថា រដ្ឋសភា បានទទួល លិខិតស្នើរបស់ក្រុមអ្នកតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីទីគណបក្សនយោបាយហើយ។

 

 

អ្នកនាំពាក្យររដ្ឋសភាបានបញ្ជាក់ដូច្នេះថា «យើងបានទទួលជាផ្លូវការទៅហើយ និងកំពុងបំពេញនីតិវិធីជូនសម្តេច(ពញាចក្រី ហេង សំរិន) ដើម្បីបញ្ជូនបន្តទៅគណៈកម្មាធិការអចិន្ត្រៃយ៍នៃរដ្ឋសភា។

 

 

លោកបន្តថា នេះជានីតិវិធីបញ្ញត្តិ ត្រូវតែធ្វើភ្លាម ព្រោះមានតំណាងរាស្រ្ត៦០រូប បានស្នើ និងសុំអោយកោះប្រជុំវិសមញ្ញនៃរដ្ឋសភា។

 

 

លោកមិនបានបញ្ជាក់ច្បាស់ពីខ្លឹមសាររួម នៃសេចក្តីស្នើវិសោធនកម្មច្បាប់ស្តីពីគណបក្សនយោបាយ របស់តំណាងរាស្រ្តមកពីគណបក្សប្រជាជនកម្ពុជាទាំង៦០រូបនោះទេ។ លោកគ្រាន់តែបង្ហាញដូច្នេះថា «ខ្ញុំមិនបានមើលខ្លឹមសារទេ ប៉ុន្តែវិសោធនកម្មប្រហែលជាមិនមានតែមួយមាត្រានោះទេ អាចមានច្រើនមាត្រា និងមានរហូតដល់ការចែងពីមាត្រា ដាក់ទោសទណ្ឌផង។»

 

 

លោកថា ការស្នើសុំរបស់ក្រុមតំណាងរាស្ត្រគណបក្សប្រជាជនកម្ពុជា គឺ ស្នើសុំធ្វើវិសោធនកម្មច្បាប់ស្តីពីគគណបក្សនយោបាយ និងសុំឲ្យដាក់សេចក្តីស្នើច្បាប់នេះ ចូលក្នុងរបៀបវារៈសម័យប្រជុំវិសាមញ្ញរដ្ឋសភា។ លោកបន្តថា រដ្ឋសភានឹងបើកសម័យប្រជុំវិសាមញ្ញ ក្នុងពេលឆាប់ៗខាងមុខនេះ៕

 

K-0015

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com