កឹម សុខា ថា «…. បក្សពួកនិយម ….មិនអាចនាំមកនូវស្ថិរភាព និងសន្ដិភាពពិតប្រាកដនោះទេ»

ភ្នំពេញ ៖ «ចែកគ្នារស់ មិនត្រូវដណ្ដើមគ្នារស់» ជាប្រធានបទ ដែលប្រធានគណបក្សសង្គ្រោះជាតិស្តីទី តែងទន្ទេញនៅចំពោះមុខអ្នកគាំទ្ររបស់ខ្លួន។

 

 

ថ្លែងនៅក្នុងកិច្ចប្រជុំផ្ទៃក្នុង ជាមួយថ្នាក់ដឹកនាំមូលដ្ឋានគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញកាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០១៧ លោក កឹម សុខា បានបង្ហាញនូវទស្សនៈ និងបទពិសោធន៍នានាទៅកាន់អ្នកគាំទ្ររបស់ខ្លួន ថា រួមគ្នាធ្វើការ មិនមែនដើម្បីសុខក្រុមណាមួយ បក្សណាមួយឡើយ។ លោកថាអ្វីដែលលោកចង់បាន គឺ សុខសម្រាប់ជាតិខ្មែរទាំងមូល។

 

 

លោកថ្លែងបញ្ជាក់ «ខ្ញុំសូមបញ្ជាក់ជូនថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិជ្រាបថា ទស្សនៈនយោបាយរបស់យើង មិនមែនគ្រាន់តែធ្វើឲ្យសុខដុមរមនាក្រុមណាមួយ បក្សណាមួយនោះទេគឺ យើងចង់ឲ្យមានសុខដុមរមនីយកម្មជាតិខ្មែរទាំងមូល។»

 

 

ការលើកឡើងរបស់ប្រធានគណបក្សសង្គ្រោះជាតិស្តីទីនេះ ទំនងជាចង់ ដៀមដាម ឌឺដង ទៅកាន់ បក្សកាន់អំណាច។ លោកទំនងជាចង់និយាយថា បក្សកាន់អំណាចបច្ចុប្បន្ន មិនបានបើកចិត្តឲ្យទូលាយជាទូទៅនោះទេ។

 

 

លោកថ្លែងបន្ត «មានន័យថា ជាទស្សនៈចែករំលែក បើកចិត្តឲ្យទូលាយ ដើម្បីឲ្យខ្មែរអាចរស់នៅដោយសុខសន្ដិភាព និងការរីកចម្រើនទាំងអស់គ្នា មិនមែនសុខសប្បាយតែក្រុមមួយ បក្សមួយ ហើយធ្វើឲ្យក្រុមផ្សេង បក្សផ្សេង មានការឈឺចាប់រងទុក្ខវេទនានោះទេ។»

 

 

លោក កឹម សុខា «ផ្ទុយទៅវិញ ចំពោះទស្សនៈអាត្មានិយម បក្សពួកនិយម ចង់មានចង់បាន តែឯងគ្មានក្រែងនូវទុក្ខវេទនាអ្នកដទៃ សង្គម ឬ ប្រទេសនោះ មិនអាចនាំមកនូវស្ថិរភាព និងសន្ដិភាពពិតប្រាកដនោះទេ។»

 

 

16486915_1634263736590919_6040809491425003495_o 16487455_1634263723257587_841033951271092436_o

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com