ឃាត់ខ្លួន​ជនជាតិ​វៀតណាម​ខុសច្បាប់​១៣​នាក់ នៅ​សង្កាត់​ច្បារអំពៅ​២

ភ្នំពេញ ៖ ប្រតិបត្តិការចុះចាប់ទាំងព្រឹកព្រលឹម វេលាម៉ោង៦ស្រាងៗ ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៧ កម្លាំងនគរបាល នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ បានបន្តចុះត្រួតពិនិត្រការរស់ និងធ្វើការដោយខុសច្បាប់ពីសំណាក់ជនជាតិវៀតណាម នៅចំណុចផ្ទះជួលជាច្រើន ក្នុងភូមិ២ សង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ ។

 

 

ការចុះត្រួតពិនិត្យខាងលើ ដឹកនាំដោយលោកឧត្តមសេនីយ៍ទោអ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្គេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ និងមានការសម្របសម្រួលឯកភាពពីព្រះរាជ អាជ្ញាររងអមសាលាដំបូងរាជធានីភ្នំពេញ លោកសៀង សុខ ៕

B BB

អត្ថបទដែលជាប់ទាក់ទង