សម្តេចតេជោប្រាប់ចៅប្រុសម្នាក់ថា «បំភ្លេចអតីតកាល……»

ភ្នំពេញ ៖ ជាការឆ្លើតតបទៅនិងគំនិតយុវជនម្នាក់ ដែលសុំអោសម្តេចតេជោបំភ្លេចអតីតកាល។ តែអ្វីដែលយុវជននោះទទួលបានពីសម្តេច គឺ សម្តេច សុំអោយយុវជននោះ ត្រូវចងចាំអតីតកាលជាការចាំបាច់។

 

ក្នុងបណ្តាញសង្គមហ្វេសប៊ូកសម្តេចផ្ទាល់ នាថ្ងៃទី៩ ខែកុម្ភៈ ម្សិលម៉ិញនេះបានមានប្រសាន៍ ទៅកាន់យុវជននោះយ៉ាងដូច្នេះថា «គិតឲ្យច្បាស់ចៅអតីតកាលនោះហើយ ដែលរុញយើងឲ្យមកដល់បច្ចុប្បន្ន។»

 

ដោយខ្លាចយុវជននោះ មិនយល់ពីអ្វីដែលសម្តេចបានលើកឡើង សម្តេចក៏បានលើកជាឧទាហរណ៍ថា «ម្តាយចៅបង្កើតចៅមក ក៏ជាអតីតកាលបើ ចៅបំភ្លេចអតីតកាលមិន ខុសពីបំភ្លេចម្តាយខ្លួនឯងទេ។»

 

ជាមួយនឹងការលើកឧទាហរណ៍ខាងលើ សម្តេចនៅមិនអស់ចិត្តខ្លាចយុវជននោះនៅតែមិនយល់ ហើយមិនបានយកមកគិតពិចារណា សម្តេចតេជោ ក៏បានលើកការប្រៀបធៀបមួយឡើងដូច្នេះថា «ហើយក៏មិនខុសពី

មេអំបៅបំភ្លេចកំណើតខ្លួនដែលចេញពីដង្កូវដែរ។»

 

ជាចុងក្រោយសម្តេចតេជោក៏បានបន្ថែមដូច្នេះថា «តាជូនយោបល់ចៅដោយចិត្តស្មោះ ទ្រឹស្តីចៅមិនគួរប្រើវាទេ។»

 

នេះជាការឆ្លើយតបរបស់សម្តេចតេជោ ទៅនឹងយុវជនម្នាក់ឈ្មោះ ហេង សម្បូផល (Heng Sambophal) ដែលចូលឆ្លើយក្នុងឆាតរបស់សម្រេចជាមួយរូបភាពមួយផ្ទាំង អមដោយពាក្យមួយឃ្លាថា «អតីតកាលត្រឹមជាស្រម៉ោល បំភ្លេចវាចោល រួចបង្កើតបច្ចុប្បន្ន»។

 

16508567_177878029366047_1127970285758459089_n 16473031_1565310696832048_1293785926265320310_n

អត្ថបទដែលជាប់ទាក់ទង
WP2Social Auto Publish Powered By : XYZScripts.com